header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នាយករដ្ឋមន្ដ្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅរាជធានីភ្នំពេញ ប៉ុន្មានថ្ងៃនេះ ភ្លៀងនោះភ្លៀង ស្ទើរតែអុំទូកបានហើយ ប៉ុន្តែនៅប្រទេសគេក៏មានភ្លៀងមិន​ខុសពីកម្ពុជា ខណៈភ្លៀងភាគច្រើននៅភ្នំពេញ នៅខេត្តមិនសូវមានភ្លៀងនោះទេ។

នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា ភ្នំពេញ ក្លាយជាទន្លេភ្នំពេញ២ថ្ងៃនេះ អុំទូកបានលូធំប៉ុណ្ណា ក៏ទប់មិនជាប់ដែរ។ មានតែវិមានឯករាជ្យនិងព្រះបរមរាជវាំងទេដែលខ្ពស់ជាងនីវ៉ូទឹកសមុទ្រនោះ ក្រៅពីហ្នឹងទាបជាង ទាំងអស់ ។ ឆ្នាំនេះទឹកភ្លៀងល្អ កសិកម្មយើងក៏ល្អដែរ

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post