header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សង្ស័យអ្នកជួលផ្ទះជាជនជាតិអាល្លឺម៉ង់ ខឹងជាមួយម្ចាស់ផ្ទះ ឈប់ជួលផ្ទះអោយដោយសារតែផុតកុងត្រា មានគម្រោងដុតបំផ្លាញ ព្រោះថាគ្រាន់តែចេញផុតមិនបាន៥នាទីផង ផ្ទះបានឆេះតាមក្រោយ បង្កអោយមានការភ្ញាក់ផ្អើល កាលពីម៉ោង៦និង៣០នាទីព្រឹក ថ្ងៃពុធ១៥កើត ខែបឋមសាឍា ឆ្នាំច សំរិទ្ឋស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៨ ក្នុងផ្ទះល្វែងមួយកន្លែងក្នុងបុរីពិភពថ្មីម្តុំផ្សារឈូកមាស ស្ថិតនៅផ្ទះលេខ៥៤អឺសូន្យ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្លង់ ខណ្ឌសែនសុខ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ម្ចាស់ផ្ទះខាងលើបានជួលឲ្យទៅជនជាតិអាឡឺម៉ង់ បើករបរ កែច្នៃ កំប៉ុងស្រាបៀ និងចាក់ស្មាច់ ហើយត្រូវបានចប់កុងត្រានៅក្នុងថ្ងៃនេះតែម្តង ហើយម្ចាស់ផ្ទះក៏ឈប់ជួលអោយជនបរទេសរូបនោះទៀតទេព្រោះម្ចាស់ផ្ទះត្រូវលក់ទៅអោយអ្នកផ្សេងហើយ តម្រូវឲ្យអ្នកជួល (ជាជនជាតិបរទេសរូបនោះ) រើឥវ៉ាន់ សម្ភារៈ ចាកចេញ។ ទើបគេសង្ស័យថាជនបរទេសនោះមានបំណងដុតបំផ្លាញព្រោះនៅក្នុងផ្ទះមានក្លិនសាំងក្រអូបពេញផ្ទះហើយសមត្ថកិច្ច រកឃើញធុងហ្គាសចំនួន៣ធុង និងប៊ីដុងសាំងក្រអូប ដែលប្រជាពលរដ្ឋដាក់ការសង្ស័យទៅលើ ជនបរទេសរូបនោះ ជាអ្នកដុត ហើយចាកចេញទៅបាត់។

ប៉ុន្តែគ្រាន់តែអគ្គីភ័យឆាបឆេះភ្លាម ពលរដ្ឋនៅក្បែរខាងជួយ គាស់ ទ្វារ បាញ់ទឹក និងយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់ភ្លើង ហើយក៏មានរថយន្តពន្លត់អគ្គីភ័យមួយគ្រឿង មកជួយដែរ តែមិនបានបានបាញ់ទឹកដោយសារភ្លើងបានរលត់ទៅវិញហើយ។

គ្រោះអគ្គីភ័យខាងលើ គ្រាន់តែខូចខាតសម្ភារៈក្នុងផ្ទះ មិនបានបង្កគ្រោះថ្នាក់ឆេះរាលទៅផ្ទះផ្សេង ឬ បង្កឲ្យអ្នកណារងរបួសដែរ សមត្ថកិច្ច បន្តស្រាវជ្រាវ ស្វែងរក ជនបរទេសរូបនោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post