header ads

Sponsor

ពិសី

កោះកុងៈ កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីប្រើប្រាស និងជួញដូរគ្រឿងញៀនខុសច្បាប់មួយករណី ឃាត់ខ្លួនជនសង្ស័យ៣នាក់ កាលពីវេលាម៉ោង១៖១០នាទី ថ្ងៃព្រហស្បត៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ខេត្តកោះកុង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១-ឈ្មោះ យ៉ាន់ សំអូន (ហៅ អូន) ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរប មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ភូមិ១, ទី២-ឈ្មោះ ឆន ស្រីមុំ (ហៅ អិត) ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ នារីខារ៉ាអូខេ មានទីលំនៅ ភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង, ទី៣-ឈ្មោះ ហេង ស្រីលី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នារីខារ៉ាអូខេ មានទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

ក្រោយការឃាត់ខ្លួន សមត្ថកិច្ចដកហូតបាន ម្សៅក្រាមសរថ្លា ចំនួន១០កញ្ចប់តូច និងទូរស័ព្ទដៃ ៣គ្រឿង ម៉ាកTG មួយគ្រឿង ពណ៌ទឹកមាស, ម៉ាកSAMSUNG មួយគ្រឿង ពណ៌ខ្មៅ និងម៉ាកIPhone មួយគ្រឿង ពណ៌ក្រហម, កូនកាបូបដៃមួយ ពណ៌ខ្មៅ កាបូបមានខ្សែស្ពាយមួយ ពណ៌លឿង និងលុយ ចំននួន៦ម៉ឺនរៀល ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ កម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅផែនប្រឆាំងបទល្មើសចាត់ការបន្តតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post