header ads

Sponsor

រិទ្ធី

ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការហាមឃាត់នាំចូល ចែកចាយ តាំងលក់ និងប្រមូលត្រឡប់មកវិញនូវកាហ្វេ និងឱសថបំប៉នក្លែងក្លាយឈ្មោះ MADURA មានផ្ទុកឱសថឈ្មោះ Sildenafil។ សេចក្តីប្រកាសព័ត៌មាននេះចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នេះ

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្រសួងសុខាភិបាលបានធ្វើការវិភាគគុណភាពឱសថបំប៉នសុខភាពឈ្មោះ MADURA BOX/10Capsules និងកាហ្វេឈ្មោះ Coffer MADURA BOX/4 Sachets ផលិតនៅប្រទេសថៃ មានផ្ទុកឱសថសម័យឈ្មោះ Sildenafil ដែលជាឱសថប្រើប្រាស់សម្រាប់បង្កើនតណ្ហាផ្លូវភេទបុរស ហើយឱសថនេះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត

(ស្លាប់ដោយសារគាំងបេះដូង) ចំពោះអ្នកប្រើប្រាស់ ជាពិសេសចំពោះអ្នកចូលចិត្តប្រើឱសថបំប៉នសុខភាឈ្មោះ MADURA កាហ្វេឈ្មោះ Coffer MADURA។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់យ៉ាងច្បាស់ថា យោងតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ កាហ្វេឈ្មោះ Coffer MADURA នេះចាត់ទុកជាឱសថ ក្លែងក្លាយ។ ផលិតផល ឱសថក្លែងក្លាយឈ្មោះ MADURAខាងលើត្រូវបាននាំចូលមកប្រទេសកម្ពុជាដោយគ្មានប្រភពច្បាស់លាស់ ហើយផ្សព្វផ្សាយនិងចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក ដែលមានគណនីឈ្មោះ សុខភាពបៃតង។

ក្រោយពីប្រកាសព័ត៌មានចេញជាផ្លូវការរួចហើយ មន្ត្រីភ្នាក់ងារត្រួតពិនិត្យឱសថក្រសួងសុខាភិបាលត្រូវធ្វើការតាមដាន ត្រួតពិនិត្យនិងប្រមូលនូវឱសថក្លែងក្លាយទាំង២មុខខាងលើដើម្បីយកមកកម្ទេចចោល។

ក្រសួងបានអំពាវនាវដល់សាធារណជនថា ក្នុងករណីបានជួបប្រទះ ឬកំពុងប្រើប្រាស់ លក់ ចែកចាយ នូវផលិតផលក្លែងក្លាយខាងលើសូមផ្តល់ព័ត៌មានដល់នាយកដ្ឋានឱសថ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post