Thursday, June 28, 2018

រន្ធត់! ក្រុមកីឡាបាល់ទាត់វ័យក្មេងរបស់ថៃចំនួន១២នាក់ កំពុងជាប់ក្នុងរូងភ្នំដែលមានទឹកជន់លិច

ពិសី

ថៃៈ ការកើនឡើងនៃទឹកជំនន់ ដែលបង្កការរំខានសម្រាប់ការស្រាវជ្រាវដល់ក្រុមកីឡាករវ័យក្មេងចំនួន១២ និងគ្រូបង្វឹករបស់ពួកគេម្នាក់ ដែលបានជាប់គាំងនៅក្នុងរូងភ្នំមួយកន្លែងនៅក្នុងប្រទេសថៃឡង់ដ៍អស់រយៈពេល៤ថ្ងៃមកហើយ។ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះ។

ភ្លៀងធ្លាក់កាន់តែខ្លាំងឡើងៗ បានបណ្តាលកម្រិតទឹកកាន់តែកើនឡើងខ្លាំងនិងឆាប់រហ័សបំផុត ដែលអាចបង្កឲ្យលង់ទឹក ហើយក្រុមអ្នកជួយសង្គ្រោះរាប់រយនាក់បាននាំគ្នាបូមទឹកព្យាយាមស្វែងរក និងជួយសង្គ្រោះ។

ច្រកសំខាន់នៃរូងភ្នំនោះ ឥឡូវមិនអាចឆ្លងកាត់បានឡើយ ដែលជារូងភ្នំជ្រៅ និងមានលក្ខណៈស្មុគស្មាញបំផុត ។ គិតចាប់ពីថ្ងៃសៅរ៍មក មិនអាចធ្វើការទំនាក់ទំនងទៅកាន់ពួកគេបានឡើយ៕

@Amapapa.News

Feature Ads