header ads

Sponsor

ពិសី

ភ្នំពេញៈ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍មួយច្រានចោលចំពោះ របាយការណ៍បំភ្លៃការពិតរបស់ អង្គការឃ្លាំមើលសិទ្ធិអន្តរជាតិ (HRW) ដែលចោទប្រកាន់មកលើ ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធចំនួន១២រូប។

​ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ បានបញ្ជាក់ថា៖ «ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះរបាយការណ៍បំភ្លៃការពិត ដែលបង្កើតឡើងតាមអំពើចិត្តដោយ របស់ដែលហៅថា អង្គការឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស (HRW) ផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលមានបំណងញុះញង់ ចោទប្រកាន់គ្មានមូលដ្ឋាន និងមិនសមហេតុផល មកលើមន្រ្តីជាន់ខ្ពស់១២រូប នៃកងកម្លាំងប្រដាប់អាវុធ របស់ព្រះរាជាណាចក្រកម្ពុជា»។

សេចក្តីថ្លែងការណ៍ដដែល ឲ្យដឹងទៀតថា ការប្រឌិតរបាយការណ៍បែបឆ្គួតលីលា​ និងជាការរំលោភបំពានម្តងហើយម្តងទៀតមកលើ អធិបតេយ្យភាព ឯករាជ្យភាព និងនីតិរដ្ឋរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីបម្រើនយោបាយទុច្ចរិតរបស់ ជនបរទេសមួយចំនួន និងក្រុមអ្នកនយោបាយក្បត់ជាតិ ដែលបានប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌ បំផ្លិចបំផ្លាញដល់សន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ ហើយបើទោះបីជាផែនការបដិវត្តន៍ពណ៌នេះ បានបរាជ័យរហូតដល់មានការចាប់ខ្លួនមេខ្លោងរួចហើយក៏ដោយ ក៏ក្រុមនេះខ្លះ នៅមិនទាន់បោះបង់ចោលគំនិត បំផ្លិចបំផ្លាញកម្ពុជានៅឡើយទេ។

តាមរយៈសេចក្តីថ្លែងការណ៍នេះដែរ ក្រសួងការពារជាតិ ក៏អំពាវនាវដល់ អង្គការឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស (HRW) ឱ្យបញ្ឈប់ជាបន្ទាន់នូវការប្រឌិតរបាយការណ៍ចោទប្រកាន់ដោយគ្មានមូលដ្ឋាន ទៅលើថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធកម្ពុជា យ៉ាងអយុត្តិធម៌ បែបនេះតទៅទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post