header ads

Sponsor

ពិសី

ភ្នំពេញៈ​ ស្ត្រីម្នាក់ចេញពីមើលបាល់នៅសូរិយ៉ាម៉លជិះម៉ូតូបំណងទៅផ្ទះស្រាប់តែត្រូវជនសង្ស័យមួយក្រុមធ្វើសកម្មភាពប្លន់យកម៉ូតូ nex មួយគ្រឿងគេចខ្លួនបាត់ដោយសុវត្តិភាព កាលពីម៉ោង២និង២០នាទីទាបភ្លឺ​ ថ្ងៃទី២៨ខែមិថុនា​ឆ្នាំ២០១៨​ នៅចំណុចមុខស្ថាននីប្រេងឥន្ទះតេលា​ តាមបណ្តោយផ្លូវលេខ៣៧១​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​។

ស្រ្តីរងគ្រោះ ឈ្មោះ ស្រីមុំ​ អាយុ៤០ឆ្នាំ​ ស្នាក់នៅក្នុងបូរីលឹមឈាងហាក់​។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យប្លន់យកនោះម៉ាក nex ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1GU 8685។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់និងប្តី បាននាំគ្នាទៅមើលបាលទាត់នៅសូរិយាម៉ល បន្ទាប់មករូបគាត់និងប្តីក៏ទាស់សម្តីគ្នាបន្តិចបន្តួច ពេលនោះរូបគាត់ ក៏បានជិះម៉ូតូចេញមកផ្ទះតែម្នាក់ឯង ដោយប្តីជិះតាក់ស៊ីមកតាមក្រោយ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ មានគ្នាចំនួន៥នាក់ ជិះម៉ូតូចំនួន២គ្រឿង ម៉ាកnex មួយគ្រឿងនិងហុងដា មួយគ្រឿង មិនចាំស្លាកលេខនោះទេ ហើយបានជិះមកក្បែរគាត់ធាក់ផ្តួលរួចគំរាមមិនអោយស្រែកហ៊ានតែស្រែកគេនិងបាញ់ចោល ពេលនោះរូបគាត់ក៏រត់ចេញពីកន្លែងម៉ូតូអោយអ្នកជិតខាងជួយ ជនសង្ស័យបានលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្តង។

បន្ទាប់មកមានយុវជនម្នាក់ដែលឃើញហេតុការណ៍នេះបានដឹកជនរងគ្រោះនៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោរ ហើយនគរបាលបាននាំជនរងគ្រោះ មកចង្អុលបង្ហាញ ដោយសាតែនៅខាងទឹកដី សង្កាត់ស្ទឹងមានជ័យ២ ទើបប្រគល់អោយនគរបាលសង្កាត់ស្ទឹងមានជ័យទី២ធ្វើការសាកសួរបន្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post