
តារាសម្តែង និងជាពិធីករដ៏ល្បីប្រចាំទូរទស្សន៍រស្មីហង្សមាស លោក ញ៉ែម សុគន្ធ កាលពីម្សិលមិញបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់បីបានដឹងថា សុខៗស្រាប់តែ ពិធីករសង្ហាររូបនេះ បានធ្វើពិធីភ្ជាប់ពាក្យ ជាមួយនឹងគូដណ្តឹងម្នាក់ដ៏ស្រស់ស្អាត ដែលកន្លងមកលោកមិនធ្លាប់បានឲ្យមហាជនបានដឹងឡើយ។

ជាក់ស្តែង ក្នុងពិធីភ្ជាប់ពាក្យរបស់តារារូបនេះ គេឃើញមានតារាសិល្បៈជាច្រើនបានចូលរួម ដូចជា ថន លក្ខិណា លោក អ៊ុន សុធា លោក អេឡិច ចាន់ត្រា អ្នកនាង កែវ ចាន់និមល និងតារាផ្សេងៗទៀត។






បន្ទាប់ពីបានឃើញបែបនេះ មហាជន និងអ្នកគាំទ្ររបស់ ញ៉ែម សុគន្ធ បានជូនពរអោយលោកឆាប់បានរៀបមង្គលការក្នុងការឆាប់ៗ ខាងមុខនេះ។
សូមមើលរូបភាពខាងក្រោមនេះបន្ថែមទៀត:




