header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នាយ ព្រែក កូនតារាកំប្លែង អ្នកស្រី នួន សារី ហៅ យាយយ៉យ បានបង្ហោះសារនៅលើបណ្ដាញសង្គម ហ្វេសប៊ុក ក្នុងគណនីផ្ទាល់ខ្លួនកាលពីព្រឹកថ្ងៃទី០៣ ខែមិថុនា​ ឆ្នាំ២០១៨ម្សិលមិញ​នេះ ថា ៖ “តេមកកូនយំទាំងព្រឹក ម៉ែអើយម៉ែជិះដល់ទៅ PassApp ហើយនៅចោរលូកដៃឆក់កាបូបបានទៀត”។

ដោយក្នុងការបូបដែលចោរឆក់ទៅបាត់នោះរួមមាន​ ៖ ទូរស័ព្ទដៃមួយគ្រឿង ចិញ្ចៀនពេជ្រមួយវង់ លុយជិត ១០០០ដុល្លារ។

សារនៅលើបណ្ដាញសង្គម ហ្វេសប៊ុក របស់យាយយ៉យ បានសរសេរទៀតថា ៖ សរុបទៅ ជិត៣០០០ដុល្លារ ហើយប៉ិសធ្លាក់ពីលើPassApp ទៀតប្រទាញប្រទង់ ជាមួយចោរ ស្ដាយកម្លាំងញើសឈាមគាត់ ឥទ្បូវអង្គុយភ័យចង់ក្លាយជាឈឺហើយ ឱចោរអើយៗចោរ ឆក់មិនដឹងថាចាស់ក្មេងសោះ។

យ៉ាងណាមិញ ខណៈពេលនេះដែរ គេមិនទាន់ឃើញ មានការបញ្ជាក់រឿងនេះ ពីអ្នកស្រី នួន សារី ហៅ យាយយ៉យ នៅឡើយទេ៕​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post