header ads

Sponsor

ដោយ៖ វាសនា

រតនគិរី៖ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានធ្វើការឃាតខ្លួនមនុស្ស២នាក់ នៅចំណុចភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។

បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ជនសង្ស័យដែលកំម្លាំង បានធ្វើការឃាតខ្លួនមានឈ្មោះ ១-ឈ្មោះ លឹម ស៊ីថា (ភេទប្រុស អាយុ៣១ឆ្នាំ) និង២-ឈ្មោះ គឹម ហ័រ(ភេទស្រីអាយុ២០ឆ្នាំ) រួមជាមួយម្សៅក្រាមពណ៍សថ្លា (ម៉ាទឹកក) ១ថង់ធំ,៤ថង់ធំល្មម និង១០ ថង់តូច ទម្ងន់៧៣៩.៧៦ក្រាម ជញ្ជីញថ្លឹង២គ្រឿង ថង់សម្រាប់ច្រកមួយចំនួន ឧបករណ៍សេព មួយចំនួនកាំបិតស្នៀត១ដើម។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងឃាត់ខ្លួន និងរក្សាទុកនៅការិយាល័យជំនាញ នៃស្នងការនគរ បាលខេត្តដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យកាអមសាលាដំបូង ខេត្តរតនគិរីផ្តន្ទាទោស តាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post