header ads

Sponsor

ពិសី

នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា ភ្នំពេញ ក្លាយជាទន្លេភ្នំពេញ២ថ្ងៃនេះ អុំទូកបានលូធំប៉ុណ្ណា ក៏ទប់មិនជាប់ដែរ។ មានតែវិមានឯករាជ្យ និងព្រះបរមរាជវាំងទេដែលខ្ពស់ជាងនីវ៉ូទឹកសមុទ្រនោះ ក្រៅពីហ្នឹងទាបជាង ទាំងអស់ ។ ឆ្នាំនេះទឹកភ្លៀងល្អ កសិកម្មយើងក៏ល្អដែរ” ។

នៅយប់ថ្ងៃដដែលនេះ  លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស ប្រធានគណបក្សខ្មែរក្រោក បានឆ្លើយតបបែបចំអកឡកឡាយ ទៅកាន់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រឿងទឹកលិចក្រុងនេះថា ៖

សម្ដេចគាត់ថា ភ្នំពេញទឹកលិច ដោយសារភ្នំពេញជាតំបន់ទាបជាងនីវ៉ូសមុទ្រ 😂😂 កំប្លែងមែនម៉េចទាក់ទងដល់នីវ៉ូសមុទ្រឯណាវិញ

អញ្ចឹងទឹកសមុទ្រហូរចូលភ្នំពេញបានភ្នំពេញលិច ខ្ញុំស្មានតែទឹកភ្លៀងជាអ្នកពន្លិចទេតេីហ៍ ការពិតទឹកសមុទ្រសោះ ហាហាហា

បេីសម្ដេចមិនដឹងទេសម្ដេចគួរសួរទីប្រឹក្សាសិនមុននិយាយចៀសវាងនិយាយខុសអញ្ចឹងវាខ្មាសគេ ....!

ហើយនាយករដ្ឋមន្ដ្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៍បានបញ្ជាក់ថា នៅរាជធានីភ្នំពេញ ប៉ុន្មានថ្ងៃនេះ ភ្លៀងនោះភ្លៀង ស្ទើរតែអុំទូកបានហើយ ប៉ុន្តែនៅប្រទេសគេក៏មានភ្លៀងមិន​ខុសពីកម្ពុជា ខណៈភ្លៀងភាគច្រើននៅភ្នំពេញ នៅខេត្តមិនសូវមានភ្លៀងនោះទេ ។

ទាក់ទងនឹងការប្រៀបធៀបបែបនេះដែរ ប្រធានបក្សខ្មែរក្រោក រូបនេះក៍មានការឆ្លើយតបតាមរយៈវីដេអូផ្សាយផ្ទាល់ កម្មវិធីសម្លេងខ្មែរក្រោក ផងដែរ ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post