header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែងៈ គួរឲ្យអាណិតណាស់ ស្ត្រីវ័យ៦០ឆ្នាំម្នាក់ ជិះកង់លក់នំ ត្រូវម៉ូតូបើកៀរដួលបោកក្បាលសន្លប់ស្តូកស្តឹង កាលពីវេលាម៉ោង៣រសៀល ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិអង្គទ្រេត ឃុំអង្គទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ស្រ្តីរងគ្រោះឈ្មោះ ហឹុម បៃ អាយុ៦០ឆ្នាំ មុខរបរលក់នំ រស់នៅភូមិបឹងវែង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ចំណែកជនបង្កឈ្មោះ ឯក អេ អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករជាងក្រឡឹងនៅទីក្រុងភ្នំពេញ រស់ភូមិថ្មី ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FU-1979។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះជិះកង់ដឹកនំលក់នៅតាមចិញ្ជើមថ្នល់ ដោយធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង។ ខណៈនោះស្រាប់តែមានម៉ូតូ១គ្រឿងខាងលើ បើកបរដោយបុរសម្នាក់ក្នុងសភាពស្រវឹងស្រាជោកជាំស្របទិសគ្នាមកដល់ ជ្រុលចង្កូតកៀរស្រ្តីរងគ្រោះ បណ្តាលឲ្យដួលបោកក្បាលទៅនឹងថ្នល់របួសធ្ងន់។ រីឯម៉ូតូបង្កដួលខ្ទាតមកកណ្តាលថ្នល់របួសអ្នកបើកបរជាទម្ងន់ផងដែរ។

ក្រោយពេលកើតហេតុ ជនរងរបួសទាំង២នាក់ ត្រូវបានដឹកយកទៅសង្រ្គោះនៅឯមណ្ឌលសុខភាពអង្គទ្រេត។ ចំណែកវត្ថុតាងទាំង២គ្រឿង សមត្ថកិច្ចយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post