header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ​ ស្ត្រីម្នាក់បានទៅវាយថៅកែហាងម៉ាស្សាកោសជប់មួយកន្លែងដល់ផ្ទះ បណ្តាលឲ្យរងរបួស ដោយចោទប្រកាន់ថាស្រ្តីរងគ្រោះទាក់ទងប្តីរបស់ខ្លួន។

​ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ទាបភ្លឺ ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១​២​ ខែមិថុនា​ ឆ្នាំ២០១៨​ នៅចំណុចហាងម៉ាស្សាមួយកន្លែង​ ស្ថិតក្នុងភូមិព្រៃទា​ សង្កាត់ចោមចៅ៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

​បើតាមស្ត្រីរងគ្រោះបានឲ្យដឹងថា​ មុនពេលកើតហេតុ រូបគាត់កំពុងអង្គុយលេងនៅក្នុងហាងម៉ាស្សាកោសជប់​របស់ខ្លួន។ លុះបន្តិចក្រោយមក ស្រាប់តែអនុភូមិព្រៃទា​បាននាំស្ត្រីម្នាក់មកចូលវាយរូបគាត់ដល់ក្នុងផ្ទះ បណ្តាលឲ្យរងរបួសជាំភ្នែក​ ហើយបានចោទប្រកាន់ខ្លួនថា មានទំនាក់ទំនងស្នេហាជាមួយប្តីរបស់នាង​។

​ស្រ្តីរងគ្រោះបានបន្តថា​ រូបគាត់មិនដែលមានទំនាក់ទំនងជាមួយប្តីស្ត្រីបង្កនោះទេ​ គ្រាន់តែបុរសជាប្តីស្ត្រីបង្ក ធ្លាប់មកចូលមករកសេវាម៉ាស្សាពីកន្លែងរបស់គាត់តែប៉ុណ្ណោះ។ ​ចំណែកភាគីខាងស្ត្រីបង្កមិនអាចមានការបំភ្លឺឲ្យច្បាស់នោះទេ។

លុះរហូតមកដល់រសៀល ថ្ងៃទី១២ ​ខែឆ្នាំដដែល​ ទើបស្ត្រីរងគ្រោះមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ចោមចៅទី៣​ ដើម្បីសុំការអន្តរាគមន៍។ ក្រោយមកសមត្ថកិច្ចបានចុះទៅឃាត់ខ្លួន និងនាំយកស្រ្តីបង្កមកសាកសួរ និងដោះស្រាយតាមច្បាប់។

បន្ទាប់ពីឃាត់ខ្លួន ភាគីបង្ក និងភាគីរងគ្រោះ បានសម្របសម្រួលគ្នា ដោយភាគីបង្កសងជំងឺចិត្តទៅភាគីរងគ្រោះចំនួន៧០០ដុល្លារដើម្បីបញ្ចប់រឿង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post