header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ បន្ទាប់ភរិយាលោក ញឹក ប៊ុនឆៃ បានទទួលមរណៈ ភាព ដោយរោគពាធកាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៦០ឆ្នាំ នៅឯមន្ទីពេទ្យបាងកក ប្រទេសថៃ។ ក៏មានព័ត៌មានបែកធ្លាយមួយឲ្យដឹងថា ភរិយា លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ មុនពេលលាចាកលោក គាត់បានបួងសួងវត្ថុសក្កិសិទ្ធនិងអស់ ក្នុងលោកថា ឲ្យតែប្តីគាត់រួចផុតពីគុក គាត់ជាប្រពន្ធសុខចិត្តស្លាប់នៅចំពោះមុខវត្ថុ​សក្កិ​សិទ្ធ​។ បន្ទាប់ពីការបួងសួងរបស់អ្នកស្រី សម សុភាព នៅទីបំផុតចៅក្រមសើប​សួរសាលាដំបូងរាជ​ធានីភ្នំពេញ​លោក លី លីបម៉េង បានចេញដីការបង្គាប់អោយប្រធានពន្ធនាគារPJ បានធ្វើការដោះលែងលោក ញឹក ប៊ុនឆៃ ចេញពីពន្ធនាគារកាលពីថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៨កន្លងមកនេះ បន្ទាប់ពីលោកត្រូវឃុំខ្លួនអស់រយៈ​ពេលជាង៨ខែ។

គួរបញ្ចាក់ថា បើយោងតាមការប្រកាសតាមរយ:Facebook ផ្ទាល់ខ្លួនលោក ញឹក ប៊ុនឆៃ បានប្រកាស់ថា លោកមានទុក្ខជាទម្ងន់ ដោយលោកស្រី សម សុភាព ជាភរិយា បានទទួលមរណៈភាពកាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ដោយរោគាពាធិ ក្នុងជន្មាយុ ៦០ឆ្នាំ នៅមន្ទីពេទ្យបាងកក ប្រទេសថៃ។ សពលោកស្រី សម សុភាព នឹងតម្កល់ធ្វើបុណ្យនៅភូមិគ្រឹះរបស់លោកផ្ទះ លេខផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ បើតាមលោក ញឹក ប៊ុនឆៃ នៅថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៩៖៣០នាទីព្រឹក សពនឹងដង្ហែទៅបូជានៅវត្តចំបក់មាស ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post