header ads

Sponsor

រិទ្ធី

កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ​លោកជំទាវ មូរ​ សុខហួរ និងឯកឧត្តម ញ៉យ ចំរើន បានទៅដល់សាធារណរដ្ឋកូរ៉េដើម្បីធ្វើទស្សនកិច្ច ស្របពេលដែលអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិនៅកូរ៉េខាងត្បូងនឹងធ្វើបាតុកម្មប្រឆាំងការបោះឆ្នោតនៅកម្ពុជា នាថ្ងៃអាទិត្យខាងមុខនេះ។

ទៅដល់​សាធារណរដ្ឋកូរ៉េភ្លាម លោកជំទាវ មូរ​ សុខហួរ និងឯកឧត្តម ញ៉យ ចំរើន បានជួបពិភាក្សាកិច្ចការទាក់ទងនឹងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យកម្ពុជាជាមួយ លោក គីម ផ្យុងអុក (Kim Byung Wook) តំណាងរាស្រ្តបក្សមីនជូ ដែលជាគណបក្សកាន់អំណាចបច្ចុប្បន្ន នៅរដ្ឋសភាជាតិ របស់ប្រទេសកូរ៉េខាងត្បូង។

តាមកាលវិភាគនៃដំណើរទស្សនកិច្ចនេះដែរ នៅថ្ងៃសុក្រ លោកជំទាវ មូរ​ សុខហួរ ពេលព្រឹក ធ្វើដំណើរទស្សនកិច្ចស្តូបប្រជាធិបតេយ្យនៅទីក្រុងក្វាងជូធំ ពេលល្ងាច ទទួលពានរង្វន់លើកទឹកចិត្ត ការការពារសិទ្ធិមនុស្ស និងប្រជាធិតេយ្យ  ពីអង្គការក្រៅរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ នៅទីក្រុងក្វាងជូ។ បន្ទាប់មកទៀត លោកជំទាវ មួ សុខហួ ផ្តល់បទសម្ភាសជាមួយសារព័ត៌មាន KBC។

ចំណែកថ្ងៃសៅរ៍ ពេលព្រឹក លោកជំទាវ មូរ​ សុខហួរ និងឯកឧត្តម ញ៉យ ចំរើន ចុះសួរសុខទុក្ខពលករខ្មែរតាមរោងចក្រ ពេលល្ងាច កម្មពិធីសំណេះសំណាលសួរសុខទុក្ខសមាគមន៍ខ្មែរនៅទីក្រុងក្វាងជូធំ ជួបជាមួយបងប្អូនសហគមខ្មែរ បងប្អូនខ្មែរដែលរៀបការជាមួយជនជាតិកូរ៉េ ដែលរៀបចំអាហារពេលល្ងាច ចាប់ពីម៉ោង៥-៧។

សម្រាប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ លោកជំទាវ មូរ​ សុខហួរ និងឯកឧត្តម ញ៉យ ចំរើន ចូលរួមបាតុកម្មដង្ហែក្បួនជាមួយពលរដ្ឋខ្មែរ (អ្នកគាំទ្រអតីតCNRP) នៅក្នុងទីក្រុងសេអ៊ូល។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post