header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ បុរសម្នាក់ត្រូវមានវិប្បដិសារីមួយជីវិត ក្រោយពីដឹកប្រពន្ធរេចង្កូតទៅចិញ្ចើមផ្លូវ ហើយធ្លាក់ប្រពន្ធពីលើម៉ូតូត្រូវរថយន្តកិនស្លាប់ កាលពីវេលាម៉ោង១រសៀល ​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​១៩៣-១៩៤​ ស្ថិត​ក្នុង​ភូមិ​អូរតាប៉ាង​ ឃុំ​អូរឧកញ៉ាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​។

ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាកើតហេតុខាងលើ គេឃើញម៉ូតូ​១គ្រឿង​ ម៉ាក​ YAMAHA​ ពណ៌​ខៀវលាយស​ ពាក់ស្លាកលេខ ភ្នំពេញ 1BD-3779 បើកបរ​ដោយឈ្មោះ​ អ៊ុង​ សាវង់​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ មានទីលំនៅ​ភូមិរលួស​ ឃុំ​បឹងទូក​ ស្រុក​ទឹកឈូ​ ខេត្ត​កំពត ដឹក​ប្រពន្ធ​ឈ្មោះ​ ភាព​ អាយុ៤១ឆ្នាំ​ មុខរបរកម្មករ​សំណង់​ មានទីលំនៅជាមួយគ្នា ធ្វើដំណើរពី​ខេត្ត​ព្រះសីហនុ​ឆ្ពោះទៅ​រាជធានីភ្នំពេញ។​ លុះមកដល់ចំណុចខាងលើ ​ម៉ូតូ​ក៏​បានរេចង្កូតចូលទៅជាយ​ផ្លូវធ្វើឲ្យស្រ្តីជាប្រពន្ធធ្លាក់ពីលើម៉ូតូ ស្របពេលនោះ ស្រាប់តែមាន​រថយន្តមិនស្គាល់ម៉ាក១គ្រឿងមកដល់ពីក្រោយជាន់ហ្វ្រាំងមិនទាន់ ជ្រុលកិនបែកក្បាលធ្លាយខួរស្លាប់មួយរំពេច។ ចំណែករថយន្តបង្ក ក្រោយឃើញដូចនេះ ក៏បានបន្ថែមល្បឿនជិះរត់គេចបាត់ស្រមោល។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post