header ads

Sponsor

រិទ្ធី

ខណៈ​ដែល​ការ​បោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦​កាន់​តែ​ខិត​ជិត​មក​ដល់ អង្គការ​សង្គម​ស៊ីវិលដែល​ធ្វើ​ការ​លើ​ការ​ងារ​បោះ​ឆ្នោត​បាន​ប្រកាស​មិន​ចូល​រួម​សង្កេត​ការណ៍។ ជា​ការ​ឆ្លើយ​តប ឯកឧត្តម ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ.ជ.ប អះអាង​ថា អ្នក​សង្កេត​ការណ៍ ការ​បោះឆ្នោត​តាម​ការិយាល័យ​នាពេល​ខាង​មុខ​នេះ មាន​ការ​កើន​ឡើង​ហួស​ពី​ការ​ស្មាន​។

ឯកឧត្តម ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ.ជ.ប អះអាង​ថាអ្នក​សង្កេត​ការណ៍ការ​បោះឆ្នោត​តាម​ការិយាល័យ​សម្រាប់ការបោះឆ្នោតនីតិកាលទី៦ពេល​ខាង​មុខ​នេះ មាន​ការ​កើន​ឡើង​ហួស​ពី​ការ​ស្មាន​។

លោក​បន្ថែម​ថាទោះបីជា​រហូត​មក​ដល់​ពេល​នេះ មាន​អង្គការ​សង្គម​ស៊ីវិល​ខ្លះប្រកាស​មិន​សង្កេត​ការណ៍​ក៏​ដោយ ប៉ុន្តែ គ.ជ.ប បាន​ទទួល​ស្គាល់ ៦០ អង្គការសង្គមស៊ីវិល ​អ្នក​សង្កេត​ការណ៍​ជាង​៣៤,០០០​នាក់​រួច​ហើយ ក្នុងនោះអ្នកសង្កេតការណ៍អន្តរជាតិមានចំនួន ១៣រូប (អាស៊ី រុស្ស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី) គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។

លោកសង្កត់ធ្ងន់ថា មុនការបោះឆ្នោតមួយថ្ងៃពោលគឺនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ អ្នកសង្កេតការណ៍អន្តរជាតិប្រមាណ៣០នាក់ទៀត នឹងមកដល់ប្រទេសកម្ពុជា។

បច្ចុប្បន្ននេះ តួលេខនៃអ្នក​សង្កេត​ការណ៍ការ​បោះឆ្នោត​តាម​ការិយាល័យ​ មានការកើនឡើងហួសពីការស្មាន ប្រសិន បើ២០គណបក្សនយោបាយ ហើយក្នុងគណបក្សនយោបាយមួយ មានអ្នកសង្កេតការណ៍ម្នាក់ មន្ត្រីរៀបចំការបោះឆ្នោត៥នាក់​ ហើយប្រជាពលរដ្ឋ ២ឬ៣នាក់ទៀត ដូច្នេះអ្នកអ្នក​សង្កេត​ការណ៍ការ​បោះឆ្នោត​តាម​ការិយាល័យ មិនមែនជាបញ្ហាសម្រាប់គ.ជ.ប នោះទេ។

សូមបញ្ជាក់ថាថ្ងៃទទួលពាក្យសម្រាប់អ្នក​សង្កេត​ការណ៍ការ​បោះឆ្នោត​តាម​ការិយាល័យ រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។

គួររំលឹកថា អង្គការតម្លាភាពកម្ពុជា ក្នុងចំណោមអង្គការ២ផ្សេងទៀតបានចេញប្រកាសថាខ្លួនមិនចូលរួមសង្កេតការណ៍ការបោះឆ្នោតនីតិកាលទី៦ ខាងមុខនោះទេ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post