header ads

Sponsor

ពិសី

ហុងកុងៈ នៅថ្ងៃអង្គារនេះ មនុស្ស៤នាក់ បានរងរបួសក្នុងករណីផ្ទុះអាវុធនៅឯឧទ្យានមួយកន្លែងរបស់ទីក្រុងហុងកុង ស្ថិតនៅក្នុងមជ្ឈមណ្ឌលផ្សារទំនើប ដែលជាការវាយប្រហារដោយកាំភ្លើងដ៏កម្រមួយកើតឡើងនៅក្នុងទីក្រុងស្ថិតក្នុងចំណោមទីក្រុងសុវត្ថិភាពបំផុតនៅលើពិភពលោកមួយនេះ។

អ្នកនាំពាក្យក្រុមនគរបាលបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ស្រ្តីម្នាក់ត្រូវបានចាប់ខ្លួន ក្រោយពេលនាងប្រើប្រាស់កាំភ្លើងបាញ់ប្រហារមកលើបុរស២នាក់ និងស្រ្តី២នាក់ ។

ទូរទស្សន៍ បានបង្ហាញរូបភាពបុរសវ័យចំណាស់ម្នាក់ ដេកដួលលើដីនៅជិតថ្លុកឈាម ហើយមនុស្សម្នាក់ទៀត មានរបួសក្បាល។ ជនរងគ្រោះទាំង៤នាក់នេះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ ក្រោយហេតុការណ៍បាញ់ប្រហារកើតឡើង។

ដោយឡែក មូលហេតុឈានទៅការបាញ់ប្រហារមួយនេះ មិនត្រូវបានគេដឹងច្បាស់នោះទេ ប៉ុន្តែសារព័ត៌មានបានរាយការណ៍ថា ជនរងគ្រោះទាំងនេះ បានជាប់ពាក់ព័ន្ធនឹងជម្លោះគ្រួសារ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post