header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ពោធិ៍សាត់ៈ មនុស្ស៣នាក់ មានឪពុក ម្តាយ និងកូនតូច បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីគ្រឿងបុកគ្នា កាលពីម៉ោង៤ ទៀបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩២និង១៩៣ស្ថិតក្នុងភូមិកំពង់ស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ 

ប្រភពពីសមត្ថកិច្ចនគបាលចរាចរណ៍ស្រុកបាកាន បានអោយដឹងថា រថយន្តធុនធំ ដឹកកុងតឺន័រ ម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ ស ពាក់ស្លាកលេខ ព្រះសីហនុ 4A 1980 ដោយឈ្មោះ ម៉ាញ អាយុប្រមាណជា៤០ឆ្នាំ ទីលំនៅក្នុងខេត្តកំពង់ធំ បើកបរក្នុងទិសដៅពីកើតទៅលិចបើកបរ មកដល់ចំណុចខាងលើបានបុកជាមួយនិងរថយន្តម៉ាកសាំយ៉ុង ពណ៌ស ដឹកផ្លែឈើពាក់ស្លាកលេខ ភ្នំពេញ 2A 8965 ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ជាមួយនិងរថយន្តធុនធំ ពីលិចទៅកើត បើកបរដោយឈ្មោះ វ៉ាន់វឿត ភេទប្រុស ចំណែកម្តាយមិនស្គាល់ឈ្មោះ រស់នៅក្នុងភូមិបឹងម៉ី ឃុំរបស់បង្គល់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង បណ្តាលអោយមនុស្ស៣នាក់ឪពុក ម្តាយនិងកូមតូច ដែលមានអាយុប្រមាណជា៦ទៅ៧ខែស្លាប់ភ្លាមៗនៅនឹងកន្លែង។ 

អធិការនគបាលស្រុកបាកាន លោក នាង វុធ បានអោយដឹងថា តាមការពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុឃើញថាអ្នកបើកបររថយន្តធុនធំដឹកកុងតឺន័រ ធ្វេសប្រហេសក្នុងការបើកបរឡើងវ៉ាជែងចូលចំណែកផ្លូវរថយន្តសាំយ៉ុង។

ក្រោយពេលកើតហេតុសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅលំនៅឋានរៀបចំធ្វើបុណ្យតាមប្រពៃណីដោយឡែកអ្នកបើបររថយន្តធុនធំ គៀបជាប់ក្នុងការប៊ិន ត្រូវបានប្រជាពលរដ្ឋនាំគ្នាគាស់យកចេញនិងបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យខេត្តពោធិសាត់ផងដែរ។

រថយន្តទាំងពីគ្រឿងត្រូវបានសមត្ថកិច្ចនគបាលចរាចរណ៍ខេត្តពោធិ៍សាត់នាំយកមករក្សាទុកនៅការរិយាលយ័ចរាចរណ៍ស្នងការនគបាលរងចាំធ្វើការដោះស្រាយតាមនិតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post