header ads

Sponsor

រិទ្ធី

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាមានមូលដ្ឋាននៅក្រុងគ្រីស្ទានសាន់ ប្រទេសន័រវ៉េស៍ ដែលមានលោក ម៉ែន ណាត ជា
ប្រធានបានចេញសេចក្តីអំពាវនាវចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ស្នើឱ្យប្រជាពលរដ្ឋ និងមន្រ្តីរាជការធ្វើពហិការ កុំដាក់ពាក្យជាមន្រ្តីបោះឆ្នោត តាមការជូនដំណឹងលេខ ០៥៧ គ.ជ.ប/សជណ ចុះថ្ងៃ០៨ ខែមិថុនា ឆ្នាំ២០១៨របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។

អំពាវនាវនេះបាចែងថា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាពិនិត្យឃើញថាការបោះឆ្នោតជាតិ នាថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០១៨ មិនអាចជាការបោះឆ្នោតតាមគន្លងលទ្ធិប្រជាធិបតេយ្យបានទេ ប៉ុន្តែវាជាការបោះឆ្នោតទៅតាមការចង់បាន​​របស់លោក ហ៊ុន សែន ដែលរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ និងរំលោភ​បំពានសេចក្តីទុកចិត្តរបស់ពលរដ្ឋម្ចាស់ឆ្នោតរួចទៅហើយ ហើយបង្កភាពអាមាសនៅលើឆាកអន្តរជាតិ តាមរយៈការដាក់ទណ្ឌកម្មមន្រ្តីគ្រាក់ៗក្នុងរបប ហ៊ុន សែន ជាបឋម។

អំពាវនាវព្រមានថា៖ ករណីមន្រ្តីរាជការ និងពលរដ្ឋដាក់ពាក្យបម្រើការងារជាមន្រ្តីបោះឆ្នោតគឺមានន័យស្មើនឹងជួយរុញឲ្យប្រទេសកម្ពុជាកាន់ធ្លាក់ចូលជ្រៅទៅក្នុងរបបផ្តាច់ការ ដែលត្រូវទទួលរងទណ្ឌកម្ម​ពី​សហគមអន្តរជាតិទេ្វឡើង។ ដល់ពេលនោះ វិស័យនាំចេញសម្លៀកបំពាក់ និងស្បែកជើង ហើយនិងវិស័យនាំចេញនានា ត្រូវបាន​សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក រាំងខ្ទប់កាន់តែមានកម្រិតខ្ពស់។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមអំពាវនាវដល់ពលរដ្ឋខ្មែរធ្វើពហិការកុំដាក់ពាក្យបម្រើការងារជាមន្រ្តីបោះឆ្នោត តាមការអំពាវនាវរបស់ គ.ជ.ប។

ជាមួយគ្នានេះ សូមពលរដ្ឋខ្មែរមេត្តា​កុំទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បី​ជៀសវាការងបំពេញចំនួនតួលេខ ចំនួនភាគរយ និងបង្គ្រប់កិច្ចឲ្យរបប ហ៊ុន សែន។ សូមពលរដ្ឋដែលស្រឡាញ់ជាតិ ទឹកដី និងយុត្តិធម៌ សូមជ្រើសរើសយកវិធីនេះ ជាជម្រើសដ៏ល្អចុងក្រោយរបស់បងប្អូនជនរួមជាតិ។

គួររំលឹកថា កាលពីថ្ងៃ០៨ ខែមិថុនា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការជ្រើសរើសមន្រ្តីកិច្ចសន្យារយៈពេលខ្លីជាង ១៣ ម៉ឺននាក់ សម្រាប់ការបោះឆ្នាតិជាតិ ខែកក្កដាខាងមុខនេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post