header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ យ៉ាងហោចណាស់មានមនុស្សយ៉ាងតិចបីនាក់ត្រូវបានឆ្កែឆ្កួតខាំបណ្តាលអោយរងរបួសធ្ងន់ស្រាល បង្កអោយមានការភ្ញាក់ផ្អើល កាលពីព្រលប់ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៨ក្នុងភូមិតាភោកឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោក សេស វិបុល អធិការនៃអធិការដ្ឋានស្រុកអូរជ្រៅបាននិយាយថា អ្នករងរបួសក្នុងហេតុការណ៍ឆ្កែឆ្កួតខាំនោះ ១- ឈ្មោះ ឈាន ភាន ភេទប្រុស  អាយុ៣២ឆ្នាំ រងរបួសដៃខាងស្តាំ ២- ឈ្មោះ សួន ចែល ភេទប្រុស អាយុ៦៣ឆ្នាំ រងរបួសធ្ងន់លើផ្ទៃមុខ ដៃ និងដងខ្លួន និងទី៣- ឈ្មោះ គុំ ចាន់រឹត ភេទស្រី អាយុ៣២ឆ្នាំ រងរបួសដៃស្តាំ។

លោកអធិការរូបនេះបន្តអោយដឹងទៀតថា គ្មានអ្នកភូមិណាម្នាក់បានដឹងនិងស្គាល់ថាឆ្កែនោះមកពីទីណានឹងជារបស់អ្នកណានោះទេ។ វាបានរត់ចូលមកក្នុងភូមិ សួន ចែល ជាមនុស្សដំបូងដែលវាប្រទះនិងបានស្ទុះមកខាំមុនគេ។ អ្នកភូមិដែលឃើញហេតុការណ៍បានលើកឡើងថា ឆ្កែនោះដូចជាចងគំនុំជាមួយមនុស្ស គឺវាលោត ហក់ខាំដោយគ្មានញញើត ទោះបីជាមានអ្នកភូមិជាច្រើនជួយស្រែកឆោឡោក៏វាមិនរាថយដែរ។ អ្នកចូលជួយម្នាក់ៗសុទ្ធតែមានរបួស។ ដោយមានការចោមរោមច្រើនពីអ្នកភូមិ ឆ្កែកំណាចនោះក៏បានរត់គេចខ្លួនបាត់ស្រមោលមិនដឹងថាទៅទីណា។

សមត្ថកិច្ចបានអំពាវនាវដល់ពលរដ្ឋក្នុងភូមិក្បែរគ្នានោះ សូមអោយបង្កើនការប្រុងប្រយត្ន័ចំពោះឆ្កែឆ្កួតមួយក្បាលដែលខាំគេអោយរងរបួសរួចគេចខ្លួនទៅភូមិផ្សេងនោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post