header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រោយដំណឹងឌីជេ អាលីយ៉ា ធ្លាក់ខ្លួនឈឺជំងឺ​សួតទ្រុឌទ្រោមខ្លាំងធ្វើឲ្យ​មហាជនជាច្រើនក៏ដូចជាសង្គមសិល្បៈទាំងមូលភ្ញាក់ផ្អើលមិននឹកស្មានទាល់តែសោះថា ឌីជេ ដ៏ស្រស់ស្អាតរាងកាយស៊ីចស៊ី បែរជាជួបវាសនាដេកឈឺអត់កម្លាំងអត់ទាំងលុយព្យាបាលទៀត។

បន្ទាប់ពីរឿនរ៉ាវសុះសាយពេញប្រទេសមានការតាមដានយ៉ាងល្អិតល្អន់ពីអ្នកលេងហ្វេសបុកដោយម្នាក់ៗអាណិតអាសូរនឹងចង់ដឹងថា កញ្ញា កែវ អាលីយ៉ា មានការយកចិត្តទុកដាក់ពីមជ្ឈដ្ឋានណាខ្លះ ជាពិសេសអ្នកនៅក្នុងចង្កោមសិល្បៈដូចគ្នា។ ជាក់ស្ដែងកាលពីយប់មិញ លោក អ៊ឹម ជីវ៉ា បានឆ្លៀតពេលទៅសួរសុខទុក្ខអាលីយ៉ា។ លោក ជីវ៉ា មានការតក់ស្លត់នៅពេលឃើញសភាព អាលីយ៉ា ធ្ងន់ធ្ងរប្រែខុសពីមុនដាច់។

ឆ្លើយតបនឹងបញ្ហា​នេះអ្នកនាង ចន ច័ន្ទលក្ខិណា បានប្រាប់ Cam Post កាលពីម្សិលមិញថាសមាគមសិល្បៈករខ្មែរនៅតែគិតគូរទៅលើអ្នកសិល្បៈមានបញ្ហា។ អាលីយ៉ា គាត់មិនមានការចុះឈ្មោះចូលជាសមាជិកសមាគមសិល្បៈទេ តែយើងនៅតែជួយដល់គាត់តាមលទ្ធភាព។ អ្នកនាងបន្តថា យើងកំពុងតែឱ្យជំនួយការចុះទៅជួបគាត់ផ្ទាល់ ដើម្បីដឹងពីសភាពពិតជាក់ស្តែង។ ជាទូទៅសមាគមមានជំនួយឧបត្ថម្ភទៅលើតែសិល្បៈករចាស់ជរា ដែលបាត់បង់សមត្ថភាព ប៉ុន្តែយើងមើលនឹងភ្នែកទេ ពេលមានសិល្បៈករវ័យក្មេងធ្លាក់ខ្លួនឈឺឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post