header ads

Sponsor

រិទ្ធី

នៅថ្ងៃពុធ ១៥ កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងនៅថ្ងៃទី២៧ ខែមិថុនា​ ឆ្នាំ២០១៨ នេះ រដ្ឋបាលខេត្តកោះកុង ដែលមាន លោកស្រី មិថុនា ភូថង ជាអភិបាលខេត្ត បានចេញសេចក្ដីជូនដំណឹងអំពាវនាវ ដល់ប្រជាពលរដ្ឋក្នុងស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន Koh Kong Plantation Co., Ltd និងក្រុមហ៊ុន Koh Kong Sugar Industry Co., Ltd សូមចូលរួមជាមួយក្រុមមន្ត្រីក្នុងការវាស់វែង និងបែងចែកដីឡូតិ៍ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ០៨:នាទីព្រឹក។

រដ្ឋបាលខេត្តសូមអញ្ជើញបងប្អូនក្រុមប្រជាពលរដ្ឋ១៧០គ្រួសារដែលបានយល់ព្រមរួច បងប្អូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តក្នុងចំណោមក្រុមប្រជាពលរដ្ឋ៣១៧ គ្រួសារ និងក្រុមប្រជាពលរដ្ឋ៩៨គ្រួសារ អញ្ជើញចូលរួមនិងសហការជាមួយក្រុមការងារ។

រដ្ឋបាលខេត្តកោះកុងព្រមានថា ករណីប្រជាពលរដ្ឋមិនចូលរួម រដ្ឋបាលខេត្តមិនទទួលខុសត្រូវឡើយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post