header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ យុវជនម្នាក់ នៅវ័យក្មេងសោះ បានក្លាយខ្លួនទៅជាឃាតករ វាយសម្លាប់់ជនជាតិម៉ាឡេស៊ីម្នាក់ នៅក្នុងបន្ទប់ទឹកមួយកន្លែង នៅក្នុងផ្សាររាត្រីក្រុងបាវិត ដោយខឹងគុមនិងជនរងគ្រោះកន្លងមក ធ្លាប់យកជើងដាក់លើក្បាលជនសង្ស័យ (សូមបញ្ជាក់ថា ជនសង្ស័យ និងជនរងគ្រោះដេកលើបង់ក្នុងបន្ទប់ទឹក នៅក្នុងផ្សាររាត្រីទាំង២នាក់) ហើយនៅថ្ងៃកើតហេតុដោយជនសង្ស័យស្ពឹកជើង ក៏លោតកន្ត្រំជើងធ្វើឲ្យរំខានដល់ជនរងគ្រោះកំពុងតែដេក ក៏ស្ទុះមកក្នុងដៃមិនដឹងថា កាន់ប៊ិចឬកាំបិតនោះទេ ទើបធ្វើឲ្យជនសង្ស័យរត់ចេញក្រៅទាញយកបានឈើជ្រុងមួយដើម វាយទៅលើជនរងគ្រោះ៣ឈើជ្រុង បណ្តាលឲ្យជនរងគ្រោះដួលដេកស្លាប់ក្នុងថ្លុងឈាម យ៉ាងអាណោចអាធ័ម ។

ក្រោយពីធ្វើសកម្មភាពរួចមក ជនសង្ស័យបានដើរសំដៅទៅម្តុំវត្តតាឡុក និងបន្តគេចខ្លួនទៅស្នាក់នៅបន្ទប់លេខ២១៨ អគារស្នាក់នៅរបស់បុគ្គលិកក្នុងកាស៊ីណូ ហ្គូដឡាក់ ជាបន្ទប់របស់មិត្តភក្តិ គឺសុំមិត្តភក្តិស្នាក់់នៅរងចាំរកការងារធ្វើ នេះបើតាមចម្លើយរបស់សង្ស័យបានសារភាព ។

បើយោងតាមកម្លាំកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ពីពលរដ្ឋថា មានមនុស្សស្លាប់ក្នុងបន្ទប់ទឹកខាងលើ កម្លាំងកងរាជអាវុធហត្ថ បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវកំណត់រកមុខសញ្ញា ។

ប្រភពខាងលើបានបន្តទៀតថា ក្រោយពីទទួលបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង លោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងទទួលផែនយុត្តិធម៌ បានដឹកនាំកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវឆែកតាមកាមេរ៉ាសុវត្ថិភាពឃើញសកម្មភាព និងជនសង្ស័យរហូតឈានដល់កំណត់មុខសញ្ញា និងឈានដល់បន្ទប់ស្នាក់នៅរបស់ជនសង្ស័យខាងលើ ឆែករកឃើញសំបុត្រកំណើត សៀវភៅគ្រួសារ ជាលទ្ធផល កម្លាំងជំនាញបានកំណាត់មុខសញ្ញាជនសង្ស័យ និងឃាតខ្លួនបាន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅបន្ទប់ស្នាក់នៅខាងលើ ។

ប្រភពបានឲ្យដឹងទៀតថា តាមចម្លើយសារភាពខាងលើ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង កំពុងកសាងសំណុំរឿងបញ្ជូនបន្ត ទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ផងដែរថា កាលវេលាម៉ោង២៖៣២នាទី​ទៀប​ភ្លឺ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចបន្ទប់ទឹក​ផ្សាររាត្រី​ ជាប់ភោជនីយ៍ដ្ឋានស៊ីឡាយ​ ស្ថិតនៅក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត​ ក្រុងបាវិត ខេត្តស្វាយរៀង ពលរដ្ឋបានប្រទះឃើញបុរសជនជាតិម៉ាឡេស៊ីម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម។ សមត្ថកិច្ចបានឲ្យដឹងថា មានករណី​ឃាតកម្មមួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានវាយសម្លាប់​ឈ្មោះ ខាសេន​ ស៊ិនគា​សេង (CARSEN TION KAI SENG) ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរ មិនពិតប្រាកដ​ កាន់លិខិតឆ្លងដែនលេខ K-36579669 ស្រុកកំណើត​ក្រុង​សារ៉ាវ៉ក​ ប្រទេសម៉ាឡេស៊ី ។

ប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះឆ្លងចូលមកកម្ពុជា តាមច្រកទ្វាអន្តរជាតិបាវិតម៉ុកបាយ តាំងពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨មកម្លេះ។ ចំពោះករណីនេះ សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័ត៌មានថា មានមនុស្សស្លាប់នៅផ្សារាត្រីក្រុងបាវិតភ្លាម សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ បានមកដល់កន្លែងកើតហេតុពិនិត្យលើខ្លួនសាសពឃើញថា មានដាច់ក្បាលខាងក្រោយ១០x៦សង់ទីម៉ែត្រ និងភ្នែកខាងឆ្វេងជាំ៦x៣សង់ទីម៉ែត្រ ក្រោយពីពិនិត្យលើខ្លួនសាកសពរួច សមត្ថកិច្ចនិងគ្រួពេទ្យ បានសន្និដ្ឋានថា ករណីនេះពិតជាករណីឃាតកម្មពិតប្រាដកមែន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post