header ads

Sponsor

រិទ្ធី

លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា (TIC) បានពន្យល់អំពីការអះអាងរបស់មន្ត្រីជាន់ខ្ពស់ នៃក្រសួងការងារថា កម្ពុជាមានអាត្រាអ្នកមានការងារធ្វើរហូតដល់ ៩៩.៣% យ៉ាងដូច្នេះថា៖ ខ្ញុំរកឃើញចម្លើយទាក់ទងទៅនឹងអត្រាមានការងារធ្វើ ៩៩.០៣% ហើយ អ្វីដែលឆ្ងល់ យើងត្រូវតែរកចម្លើយឲ្យឃើញ ហើយខ្មែរត្រូវតែដឹង។

លោក ព្រាប កុល ពន្យល់បន្ថែម៖ យោងតាមប្រធានសេដ្ឋវិទូរប្រចាំការិយាល័យអង្គការ ការងារអន្តរជាតិ (ILO) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឈ្មោះ Sara Elder បានឲ្យដឹងថាពលរដ្ឋខ្មែរជាច្រើននាក់ ធ្វើការងារ ៣ ទៅ ៤ ម៉ោង (few hours) ក្នុង១សប្តាហ៍ ដូចជាការលក់ដូរនៅតាមចិញ្ចើមផ្លូវ ហើយគាត់ត្រូវរកការងារផ្សេងៗទៀតដើម្បីរកចំណូលបន្ថែម ដូច្នេះអាចនិយាយបានថា ពួកគេមានការងារធ្វើផង និងអត់ការងារធ្វើផងក្នុងពេលតែមួយ។

ដោយឡែក យោងតាមរបាយការណ៍អង្គការ ILO ៥១% នៃការងារនៅកម្ពុជាជាប្រភេទការងារមិនទៀងទាត់ ឬការងារដែលងាយបាត់បង់ទៅវិញ (vulnerable) ដែលគ្មានប្រាក់ខែពិតប្រាកដ ពោលគឺធ្វើការងារជាកសិករ ឬធ្វើការឲ្យក្រុមគ្រួសារខ្លួនឯង ។ល។ ដែលជាប្រភេទការងារនេះ ត្រូវបានសេដ្ឋវិទូរមួយចំនួនចាត់ទុកថាជាភាពគ្មានការងារធ្វើ (unemployed)។

លោកប្រធានអង្គការរូបនេះបានដកស្រង់សម្តីមន្ត្រីនៃអង្គការតស៊ូមតិ Solidarity Center ឈ្មោះ William Conklin ធ្លាប់បាននិយាយថា៖ ពលរដ្ឋខ្មែរជាច្រើនមានការងារលើសពី១ ដោយសារតែប្រាក់ខែតិច ដូច្នេះវាជារឿងធម្មតា ដែលយើងឃើញនារីខ្មែរខ្លះធ្វើការជាអ្នកលក់ដូរនៅពេលថ្ងៃ ហើយធ្វើការនៅក្លឹបកម្សាន្ត ឬខារ៉ាអូខេនៅពេលយប់។

លោក ព្រាប កុល មានមោទនភាពក្នុងនាមជាកូនខ្មែរ តែងតែត្រេកអរចំពោះការអភិវឌ្ឍលើគ្រប់វិស័យ ក៏ដូចជាសមិទ្ធិផលនានាដែលត្រូវបានកសាងឡើងដោយរាជរដ្ឋាភិបាល។ ការរីកចម្រើនទាំងឡាយ ចំនុចវិជ្ជមាននៅក្នុង       វិស័យសំខាន់ៗគឺជាមោទនភាពរបស់ខ្មែរយើង។ ជាមួយគ្នានេះដែរ លោកក៏សូមរិះគន់ដើម្បីស្ថាបនាខ្លះ ក៏ព្រោះតែចង់បានការឈរលើគោលការណ៍ប្រាកដនិយម ឬជាក់ស្តែងនិយម។ យើងគួរព្យាយាមលុបចោលបន្តិចម្តងៗនូវលក្ខណ: ជាស្គរ (ទូងៗប្រហោងក្នុង) ឬល្អមើល តែមិនល្អស៊ី

ការពន្យល់របស់លោក ព្រាប កុល បែបនេះធ្វើឡើងក្រោយពី ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួង​ការងារ និង            ​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពីថ្ងៃ​ទី០​៨ ខែមិថុនា ឆ្នាំ២០១៨ កន្លង បាន​អះអាង​ថាប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ អត្រា​អ្នកមាន​ការងារ​ធ្វើ​ខ្ពស់​រហូត​ដល់​កម្រិត​៩៩.៣% ស្មើនឹង​ប្រមាណ​ជិត​១០​លាន​នាក់ ហើយ​អត្រា​គ្មាន​ការងារ​ធ្វើ ត្រូវ​បាន​កាត់​បន្ថយ​មក​ត្រឹម​កម្រិត​ទាប​០.៧%។ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post