
ក្រចេះ: ស្រ្តីវ័យជាង៦០ឆ្នាំ ទទួលរងរបួស បែកក្បាល និងបាក់ធ្មេញ ដោយត្រូវជនសង្ស័យវាយ ក្នុងគោលបំណង យកគ្រឿងអលង្កា តែមិនសម្រេច កាលពីថ្ងៃពុធ១កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនាឆ្នាំ ២០១៨ ម៉ោងជាង៨យប់ នៅចំណុចគីឡូម៉ែត២៥ ភូមិគ្រញូងសែនជ័យ ស្រុកស្នួល។

ស្រ្តីជនរងគ្រោះ ឈ្មោះ សាល លីខ អាយុ៦៥ឆ្នាំ រស់នៅភូមិគ្រញូងសែនជ័យខាងជើង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដោយជនសង្ស័យចាប់ឆក់ ខ្សែដៃ របស់ជនរងគ្រោះ តែមិនបានសម្រេចហើយក៏យកវត្ថុរឹងវៃចំក្បាល បណ្តាលឲ្យបែកក្បាលហូរឈាម និងបាក់ធ្មេញអស់ខណៈជនរងគ្រោះនៅ ផ្ទះម្នាក់ឯង ហើយយត្រូវ បានសាច់ញាត្តិ បញ្ជូនមកមន្ទីពេទ្យឈ្នួល នៅផ្សាកាបី។

ក្រោយ ពីទទួលបានព័ត៌មាន សមត្ថកិច្ចយើងបានចុះដល់កន្លែងកើតហេតុ បើកការស៊ើបសួរ និងកសាងសំណុំរឿងបញ្ជូនទៅជំនាញខេត្តបន្តតាមនិតិវិធី៕

