header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ ស្ត្រីម្នាក់បានស្រែកចោៗ ឆក់ខ្សែ ក ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរឈប់ចោមរោមមើល ខណៈ ជនសង្ស័យ២នាក់បានជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក ជិះគេចខ្លួនដោយសុវត្ថិភាព កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នៅចំណុចគល់ស្ពានចក ស្តិតនៅភូមិចក ឃុំកំពង់ចក ស្រុករំដួល។

បើតាមសមត្ថកិច្ចនគរបាលស្រុករំដួលបានអោយកាសែតនគរវត្តដឹងថាស្ត្រីដែលរងគ្រោះមានឈ្មោះប្រាក់ វាន្នីអាយុ៤៦ឆ្នាំមុខរបរកសិកររស់នៅភូមិចកឃុំចកស្រុករំដួលផ្ទះក្បែកន្លែងកើតហេតុខាងលើ។ សម្ភារ:ដែលត្រូវបាត់បង់មានខ្សែ ក មាស ១ តម្លឹង។

បើតាមស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថាមុនកើតគាត់បានឈលេងលើផ្លូវជាតិខណះនោះស្រាប់តែមានជនសង្ស័យ២នាក់បានជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកដោយជិះមកក្បែខណៈ ជនសង្ស័យម្នាក់ ជិះពីក្រោយ ក៏បានធ្វើសកម្មភាពឆក់ខ្សែកគាត់ដោយកន្ត្រាក់យកបានដោយជិះគេចចេញបាត់ស្រមោលទើបគាត់ស្រែកចោរៗ ផ្អើលអោយដេញចាប់ ប៉ុន្តែយឹតពេលទៅហើយ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់និងធ្វើកំណត់ហេតុខណះប្រកាសតាមវិទ្យុទាក់ទងតាមបណ្ដាស្រុកក្រុង ដើម្បីស្វែងរកភិនភាគជនសង្ស័យកាត់ទោសតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post