header ads

Sponsor

រិទ្ធី

នៅមុននេះបន្តិច ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ក្រោយពីក្រសួងរតនាគារនៃសហរដ្ឋអាមេរិកសម្រេចដាក់ទណ្ឌកម្មនាយ​ឧត្តម​សេនីយ៍​ ហ៊ីង ប៊ុនហៀង។ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងការសោកស្តាយ ច្រានចោល និងថ្កោលទោស យ៉ាងដាច់អហង្កាចំពោះទង្វើដ៏គគ្លើនរបស់ក្រសួងរតនាគារនៃសហរដ្ឋអាមេរិក ដែលបានសម្រេចដាក់ទណ្ឌកម្មដោយបង្កកទ្រព្យសម្បត្តិមកលើមន្រ្តីជាន់ខ្ពស់មួយរូប នៃកងយោធពលខេមរភូមិន្ទរបស់ប្រទេសកម្ពុជា។

ការសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិមកលើមន្រ្តីជាន់ខ្ពស់កម្ពុជាបែបនេះគឺជាការរំលោភដល់ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋអធិបតេយ្យមួយយ៉ាងអយុត្តិធម៌ទីបំផុត ហើយគ្មានភស្តុតាងអ្វីទាំងអស់។ ការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិនេះគឺជាការសម្រេចដ៏ល្ងង់ខ្លៅ ធ្វើឡើងដោយទំនើងចិត្ត សហរដ្ឋអាមេរិក ដែលកម្ពុជាមិនអាចទទួលយកបានឡើយ។

ចុងក្រោយនៃសេចក្តីប្រកាសព័ត៌មាននេះថ្លែងថា៖ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមអំពាវនាវដល់ក្រសួងរតនាគារនៃសហរដ្ឋអាមេរិកឱ្យបញ្ឍប់ជាបន្ទាន់នូវការដាក់ទណ្ឌកម្មណាមួយមកលើមន្រ្តីជាន់ខ្ពស់កម្ពុជាដោយមិនមានមូលដ្ឋានច្បាស់លាស់បែបនេះ។ សេចក្ដីប្រកាសរបស់ក្រសួងការពារជាតិ​ ឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មលើ​មន្ត្រីជាន់ខ្ពស់កងយោធពលខេមរភូមិន្ទពីសំណាក់ក្រសួងរតនាគារនៃសហរដ្ឋអាមេរិច។

សូមបញ្ជាក់ថាសេចក្តីប្រកាសនេះ ធ្វើឡើងឆ្លើយតបទៅនឹងសេចក្តីប្រកាសក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក ដែលបានសម្រេចដាក់ទណ្ឌកម្ម លោក​នាយ​ឧត្តម​សេនីយ៍​ ហ៊ីង ប៊ុនហៀង។ ការដាក់ទណ្ឌកម្មជាផ្នែកមួយ នៃការធ្វើយុទ្ធនាការដើម្បីឱ្យមន្ត្រីរដ្ឋាភិបាលមួយចំនួន ឱ្យទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយនានា។ នរណាដែលទទួលទណ្ឌកម្មនេះ ទ្រព្យសម្បត្តិរបស់បុគ្គលនេះនៅអាមេរិកត្រូវបង្កកមិនឱ្យដាក់ដូរអ្វីទាំងអស់ ហើយក៏ហាមប្រជាពលរដ្ឋអាមេរិកកាំងមិនឱ្យទាក់ទងជាមួយទៀតផង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post