header ads

Sponsor

រិទ្ធី

នៅព្រឹកថ្ងៃព្រហ្បត៍ ៩កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផលនានានៅបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។

សមិទ្ធផលនដែលត្រូវបានសម្ពោធឱ្យប្រើប្រាស់រួមមាន៖ អគារបញ្ជាការដ្ឋានអង្គរក្ស អគារការិយាល័យទទួលភ្ញៀវ សម្រាប់​ការស្នាក់នៅ និងបំពេញការងាររបស់នាយទាហាន ពលទាហាន រួមនឹងមធ្យោបាយ សម្ភារផ្សេងៗជាច្រើនទៀត ដែលបានចំណាយទឹកប្រាក់ប្រមាណជាង ៤លានដុល្លាអាមេរិក ដែលបានមកពីការចូល​ឧបត្ថម្ភពី សប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេសសម្រាប់បំពេញបេសកកម្មការពាជាតិ ការពារប្រមុខដឹកនាំ សុខសន្តិភាព នៅក្នុងសង្គម។

សូមបញ្ជាក់ថាទីតាំងអគារទីបញ្ជាការដ្ឋានអង្គរក្សនេះជាអតីតតំបន់បឹងដែលប្រឈមនឹងការបាក់ស្រុត ដូច្នេះហើយក្នុងឆ្នាំ២០១៨ នេះ សម្តេចតេជោ និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ​បានអនុញ្ញាតឱ្យធ្វើការសាងសង់ទីតាំងនេះឡើងវិញដើម្បីបំពេញតម្រូវការតាមសំណូមពររបស់បងប្អូនកងកម្លាំងនៅក្នុងបញ្ជាការដ្ឋានអង្គរក្ស​ ដើម្បីទទួលបានអគារ     ស្នាក់នៅ និងការិយាល័យធ្វើការបានល្អប្រសើរ​ ព្រមទាំងមានសម្ភារយោធាគ្រប់គ្រាន់ក្នុងការបំពេញបេសកកម្មការពារជាតិមាតុភូមិ។

បន្ទាប់ពីបានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា នៅបញ្ជាការដ្ឋានអង្គរក្សរួចហើយ        សម្តេច ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ៣ ១៦៧នាក់។

ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍បញ្ជាក់ថាបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានខិតខំលើការធ្វើការកំណែទម្រង់នៃបញ្ហាសំខាន់ជាច្រើន ដើម្បីអោយការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាយើងកាន់តែសុខស្រួល និងមានជីវភាពល្អប្រសើរ ដូចជាថ្មីៗនេះដែលរាជរដ្ឋាភិបាលបានធ្វើការតំឡើងប្រាក់ខែដល់មន្ត្រីរាជការជាបន្តបន្ទាប់។

សម្តេច បានប្រាប់ថា៖ ចាប់ពីឆ្នាំ២០១៩ទៅ ប្រាក់ខែមន្ត្រីរាជការមិនតិចជាង១លានរៀលនោះទេ រដ្ឋាភិបាលបាននិងកំពុងខិតខំធ្វើការកំណែទម្រង់ទាំ ថ្នាក់ក្រោម និងថ្នាក់លើ ទាក់ទងទៅនឹងបញ្ហាសំខាន់ៗមួយចំនួនទៀតដូចជាប្រព័ន្ធហិញ្ញវត្ថុ កំណែទម្រង់សេវាសាធារណៈ និងកំណែទម្រង់លើវិស័យផ្សេងៗជាច្រើនទៀត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post