header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី នៅម៉ោង១០៖០៥នាទីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នេះ បានសហកាជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យការរស់នៅ និងធ្វើការរបស់ជនបរទេស នៅចំណុច​ផ្សារកណ្តាល ផ្លូវលេខ១៤៤ កែងផ្លូវលេខ១៣ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានដឹងថា ក្រោយចុះពិនិត្យកម្លាំងជំនាយបានរក​ឃើញ ជនជាតិវៀតណាមចំនួន១៥នាក់ (ស្រី៨ នាក់) បានលួចស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។

ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានបន្តថា ប្រតិបត្តិការចប់ ជនជាតិវៀតណាមប្រុសស្រីទាំង១៥នាក់ខាងលើ បានបញ្ជូនមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post