header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ខណៈពេលកំពុងដឹកភ្ញៀវធ្វើដំណើរតាមផ្លូវ ពេលនោះភ្លើងស្តុបក៏លោតពណ៌ក្រហម ស្រាប់តែចាប់ហ្វ្រាំងបម្រុងឈប់ភ្លាម​ ផ្លូវថ្នល់ក៏ស្រុតផុងកង់មុខកប់តែម្ដង កាលពីវេលាម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ​២០១៨ នៅត្រង់ចំណុចស្តុបពេទ្យចិន ឬស្តុបអគារ៤២ជាន់ (មុខក្រុមហ៊ុន OMC) តាមបណ្ដោយផ្លូវព្រះមុនីវង្ស​ ស្ថិតក្នុងសង្កាត់បឹងព្រលិត​ ខណ្ឌ៧មករា ​រាជធានីភ្នំពេញ ​។

អ្នកឃើញហេតុការណ៍ផ្ទាល់ បានរៀបរាប់ប្រាប់ភ្នាក់ងារ CAM POST ឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ គាត់ឃើញម៉ូតូកង់បីឥណ្ឌា (ឬហៅថា PassApp) មួយគ្រឿង ពណ៌ក្រហម​ មិនចាំស្លាកលេខ​ កំពុងដឹកភ្ញៀវ ធ្វើដំណើរតាមមហាវិថីព្រះមុនីវង្ស ពីត្បូងទៅជើង​ លុះមកជិតដល់ចំណុចកើតហេតុ​ ភ្លើងស្តុបក៏លោតពណ៌ក្រហម ហើយអ្នកបើកម៉ូតូកង់បីឥណ្ឌានោះ ក៏ចាប់ហ្វ្រាំងតិចអបៗបម្រុងនឹងឈប់ ដើម្បីរងចាំធ្វើដំណើរបន្ត ស្រាប់តែពេលឈប់ភ្លាម​ ផ្លូវថ្នល់ក៏ស្រុតផុងកប់កង់មុខតែម្ដង ទើបបង្កឲ្យ​មានការភ្ញាក់ផ្អើលឡើង។ ហើយម្ចាស់ម៉ូតូកង់បីឥណ្ឌា ក៏បានចុះមកមើលដែរ គ្រាន់តែកកិតថ្នាំខាងក្រោមប៉ុណ្ណោះ ដោយសារតែមិនឃើញខូចខាតអីច្រើន​ ម្ចាស់ម៉ូតូកង់បី ក៏បានហៅអ្នកនៅជិតកន្លែងកើតហេតុជួយលើកកង់បីឥណ្ឌារបស់គាត់ឡើងលើ ដើម្បីបន្តដំណើរដឹកភ្ញៀវទៅមុខទៀត ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋនិងអ្នកនៅជិតកន្លែងកើតហេតុ បានយកអីទៅដាក់សម្គាល់ហើយ ដើម្បីការពាកុំឲ្យមានអ្នកគ្រោះដោយសារ​ ជង្ហុកដែលស្រុតទាំងកណ្ដាលថ្ងៃនេះ​ ដោយមិនដឹងថា មកពីមូលហេតុអ្វីនោះទេ។ ហើយប្រជាពលរដ្ឋក៏បានរាយការប្រាប់ទៅកាន់សមត្ថកិច្ច ដើម្បីទាក់ព័ទ្ធ​ខាងមន្ត្រី​ពាក់ព័ទ្ធ​ចុះត្រួតពិនិត្យផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post