header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ថ្វីបើទើបតែប្រឡូកក្នុងវិស័យសិល្បៈថ្មោងថ្មីមែន តែសម្រាប់តារាចំណូលថ្មី ហ៊ឹម ច័ន្ទតារាវត្តីបានប្រកាន់យកចរិកសម្តែងអោយលេចធ្លោក្នុងស្តាយឆ្នាស់ឆ្នើមរហូតខំហាត់ពត់របៀបសម្តែងផ្នែកកាចនេះអោយដល់កម្រិត។

ហ៊ឹម ច័ន្ទតារាវត្តីដែលមានវ័យទើបតែ១៨ឆ្នាំហើយមានដុងសម្តែងតាំងពីវ័យកុមារបានអោយដឹងថាតាំងពីចូលសម្តែងមកនាងដក់ចិត្តខ្លាំងតែលើរបៀបសម្តែងកាចឆ្នាស់បើទោះជាសាច់រឿងថតរាល់ថ្ងៃមិនសូវចូលចិត្តព្រោះស្លូតពេកនាងថតម្តងៗ។

វត្តីបានប្រាប់បន្តថាចង់ផ្តោតខ្លួនតែផ្នែកសម្តែងតួកាចអោយច្រើនព្រោះចរិកនៅខាងក្រៅរហ័សរហួនមិនសូវចេះធ្វើអ្វីមួយៗឡើយចូលចិត្តរបៀបឆាល់ៗមិនសូវខ្លាចគេឡើយ។ យ៉ាងណាមិញនាងរំពឹងថាផលិតករទាំងអស់ផ្តល់ឱកាសអោយនាងថតជាបន្តដើម្បីសាកល្បងអោយដឹងថាតារាចំណូលថ្មីដូចនាងមានឱកាសសាងស្នាដៃទេពកោសល្យបន្តទៀតលើមុខជំនាញសិល្បៈ។ ស្របពេលមានការរីកលូតលាស់វ័យពេញក្រមុំវត្តីនៅមិនទាន់បើកចិត្តទទួលយកបុរសណានោះទេដោយវត្តីឆ្លើយថានៅក្មេងខ្ចីណាស់ទុកពេលវេលាប្រឡូកសិល្បៈសាងឈ្មោះអោយល្បីដើម្បីយកថវិការខ្លះជួយយិតយោងអ្នកផ្ទះ។

ហ៊ឹម ច័ន្ទតារាវត្តីដុះចេញពីក្លិបសិល្បៈប្រជុំតារាប្រជាប្រិយ។ បច្ចុប្បន្ននាងកំពុងថតរឿង"ផ្កាមារ" រឿង "សមុទ្រទឹកភ្នែក" និងធ្លាប់ថតស្បតមួយចំនួនដែលសុទ្ឋសឹងតែជាក្រុមហ៊ុនល្បីទាក់ទងនាងថត។ តារារូបនេះជាសិស្សវិទ្យាល័យ ព្រះស៊ីសុវត្ថិ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post