header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ថៃៈ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ បានឯកភាពគ្នាផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដែលមិនទាន់មានឯកសារ ឬបាត់ឯកសារ ដើម្បីរួមគ្នាដោះស្រាយ និងចេញលិខិតបើកផ្លូវ ដើម្បីពលករទាំងនោះ បានធ្វើស្របច្បាប់ និងបានវិលត្រលប់កមកម្ពុជាវិញ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានជូនដំណឹងសាធារណៈជនជ្រាបថា កាលពីថ្ងៃទី១៨ នៅទីស្ដីការក្រសួងការងារថៃ លោក អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការដឹងនាំប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ ដើម្បីជួបសម្ដែងការគួរសម និងពិក្សាការងារផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ជាមួយលោក Po Gen ADul SangSingKeo រដ្ឋមន្រ្ដីក្រសួងការងារថៃ ។

កិច្ចពិក្សានេះ ភាគីទាំងពីបានឯកភាពគ្នា៤ចំណុចរួមមាន៖

១.សម្ដែងនូវការអបអរសាទរចំពោះកិច្ចសហប្រតិបត្ដិការ ក្នុងយុទ្ធនាការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដែលគិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ ប្រទេសទាំពីរបានរួមគ្នាបានផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ចំនួន១លាន៧ម៉ឺននាក់ក្នុងនោះ បានសហការគ្នាបញ្ជាក់អត្ដសញ្ញាណថ្មីជូលពលករកម្ពុជាដែលមានប័ណ្ណស៊ីជម្ពូ(ប័ណ្ណមិនមែនសញ្ជាតិថៃ) ដែលចេញដោយភាគីថៃ ដើម្បីយកទៅសុំភាពស្របច្បាប់ពីភាគីថៃ បានចំនួនប្រមាណ៤២ម៉ឺននាក់។ បានសហការគ្នាសម្របសម្រួលឯកសារ និងផ្ដល់ភាពស្របច្បាប់ពលករតាមរយៈការចុះMOU បានចំនួនប្រមាណជា ៦៥ម៉ឺននាក់។ បានប្ដេជ្ញានឹងបញ្ចប់ការបញ្ជាក់អត្ដសញ្ញាណដល់ពលករកម្ពុជាចំនួនប្រមាណ ១ម៉ឺននាក់ទៀត អោយបានចប់មុនថៃទី៣០មិថុនាឆ្នាំ២០១៨នេះ។

២.ភាគីថៃបានឯកភាពអនុញ្ញាតិអោយពលករកម្ពុជា ដែលមិនទាន់មានឯកសារក្រោយពេលបញ្ចប់យុទ្ធនាការនេះ អាចត្រឡប់ទៅប្រទេសកម្ពុជា ដើម្បីស្នើសុំធ្វើឯកសារស្របច្បាប់ ហើយវិលប្រលប់មកធ្វើការនៅប្រទេសថៃវិញជាពលករMOU ។

៣.ភាគីថៃនឹងសហការជាមួយភាគីកម្ពុជា ដោយភាពទន់ភ្លន់ ក្នុងករណីឃើញថា មានបងប្អូនពលករកម្ពុជា ដែលមិនទាន់មានឯកសារ ឬបាត់ឯកសារ ដោយសហការជូបដំណឹងមកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងទីប្រឹក្សាទទួលបន្ទុកពលករ ដើម្បីរួមគ្នាដោះស្រាយ និងចេញលិខិតបើកផ្លូវ ដើម្បីពលករទាំងនោះ បានវិលត្រលប់កមកម្ពុជាវិញនិង៤.ឯកភាពគ្នាបញ្ចប់យុទ្ធនាការជាស្ថាពរក្នុងការផ្ដល់ភាពស្របច្បាប់ចាប់ពីថ្ងៃទី១ខែកក្កដា ឆ្នាំ២០១៨នេះតទៅ។ ភាពជោគជ័យនៃយុទ្ធនាការនេះ គឺពិតជាបានផ្ដល់អត្ថប្រយោជន៍ដ៏ធំធេងចំពោះប្រជាពលរដ្ឋប្រទេសរវាងទាំងពីរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post