header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

តាកែវ ៖ មណ្ឌលសុខភាពជីខ្មា  ស្រុកទ្រាំង ខេ​​ត្តតាកែវ កំពុងរងការរិះគន់ពីប្រជាពលរដ្ឋ ដោយមណ្ឌលសុខភាពទាំងមូលបែរជាគ្មានគ្រូពេទ្យ សូម្បីម្នាក់ ចុះប្រសិនបើប្រជាពលរដ្ឋមានបញ្ហា តើរំពឹងអ្វី?

ជាស្ដែង ប្តីរបស់ស្ត្រីឈឺពោះជិតឆ្លងទន្លេលាន់មាត់ថា «យ៉ាប់» ប្រាប់លោកមេឃុំជីខ្មា រឿងប្រពន្ធទៅសម្រាលកូននៅមណ្ឌលសុខភាព ជីខ្មា តែគ្មានគ្រូពេទ្យសូម្បីតែម្នាក់ ហើយព្យាយាមទាក់ទងទៅគ្រូពេទ្យក៍មិនចូលទៀត។

ប្ដីស្រ្តីខាងលើបានបន្តថា ប្រពន្ធកំពុងឈឺពោះខ្លាំង ដោយមិនអាចទ្រាំ ចាំគ្រូពេទ្យបាន ក៍ហៅទូរស័ព្ទទៅលោកមេឃុំឲ្យជួយនិយាយក្រែងមានប្រសិទ្ធភាព តែប្រធានមណ្ឌលសុខភាពហាក់គ្មានខ្លាចញញើតបន្តិចសោះឡើយ។

ម្ល៉ោះហើយគ្មានជម្រើសផ្សេង ទោះចង់ ឬមិនចង់ប្តីក៍ប្រញាប់ដឹកស្ត្រីដែលជាប្រពន្ធ ទៅសម្រាលនៅមន្ទីរពេទ្យផ្សេង ប្រកដដោយសុវត្ថិភាព។

ទាក់ទងនឹងរឿងនេះដែរ ប្រជាពលរដ្ឋរស់នៅមូលដ្ឋាន គឺសុទ្ធតែបានលើកឡើងស្រដៀងគ្នានេះដែរថា «ពេលមានបញ្ហាម្តងៗ មកមណ្ឌលសុខភាពនេះលំបាកណាស់ ព្រោះគ្មានគ្រូពេទ្យនៅទេ ទោះម៉ោងធ្វើការក៍ដោយ ហើយប្រធានមន្ទីរពេទ្យក៍ពិបាកនិយាយគ្នាដែរ ឲ្យតែទូរស័ព្ទទៅគាត់ម្តង ដឹងថា ស្ពឹកមុខហើយ ព្រោះតែគាត់ប្រើសម្តីអសុរសតែម្តង»។

លោកមេឃុំឃុំជីខ្មា ស្រុកទ្រាំង ខេ​​ត្តតាកែវ បានឲ្យដឹងផងដែរថា «រឿងនោះជាការពិត ហើយខ្ញុំបានស្នើរទៅថ្នាក់លើដើម្បីដកប្រធានមណ្ឌលចេញហើយ» តែប្រធានមណ្ឌលតបទាំងក្តៅវិញថា «បើពលរដ្ឋស្នើឲ្យដក ដកចុះ តែមិនមែនមេឃុំជាអ្នកដកទេ»។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post