header ads

Sponsor

ពិសី

បាល់ទាត់ៈ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី​កម្ពុជា បាន​ធ្វើដំណើរ​ចេញ​ទៅ​ប្រកួត​ជើង​ឯក​ប្រចាំ​តំបន់​អាស៊ាន AFF Women's Championship 2018 នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី នៅ​​ម៉ោង​៨ព្រឹក ​ថ្ងៃ​ព្រហស្បត្តិ៍ ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៨នេះ ​នៅ​ច្រក​អាកាសយន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។

កីឡាការិនី​ទាំង​២៣​ ដែល​​បាន​ធ្វើដំណើរ​ទៅ​ប្រកួតរួម​មាន៖ ពឿន គន្ធា, ហួត គឹមហុង, បាន ជាវៃ, សេនដ្រា ហៀល, មូល រស្មីផែ, កែប ទាន់សម័យ, លឹម សុជា, ហ៊ិន ស្រីអូន, ឆន ស្រីនិត, ជា​ សម្ឆស្ស, យ៉ិន យើន, ភឺន ស្រីល័ក្ខ, ស៊ិន ស្រីនាត, ឌី សុធា, កយ មួយកញ្ញា, ពេជ្រ យូឈុនអ៊ី, សំរ៉ិត និមល, ហ៊ា ស្រី ឡាស់, នន មិនា, ភឿ ធូ, គឹម ចាន់ថេត, តាំង មករា, ចាយ ស្រីលាប។ ក្រុម​នេះ​ដឹកនាំ​ដោយ​លោក មាស សំអឿន ជា​គ្រូ​បង្វឹក ។

ពានរង្វាន់ AFF Women's Championship 2018 នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ខណៈ​ក្រុម​កម្ពុជា ស្ថិត​ក្នុង​ពូល A ជាមួយ​ថៃ អូស្រ្តាលី ម៉ាឡេស៊ី ទីម័រខាងកើត ហើយពូល B មាន​វៀតណាម មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និង​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី។ តាម​គម្រោង​ការ​ប្រកួត​ធ្វើ​ឡើង​​ចាប់​ពីថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ២០១៨ ដល់​ថ្ងៃ​ទី១៣ ខែកក្កដា ឆ្នាំ២០១៨ លើ​ទីលាន​កីឡដ្ឋាន Jakabaring Stadium ក្នុង​ទីក្រុងPalembang៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post