header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តកុងទីន័រ រេចង្កូតចូលបុកតូបលក់បាយ ប្រជាពលរដ្ឋបណ្ដាលឲ្យខូចខាតតូបលក់បាយ និងសម្ភារៈលក់ដូរមួយចំនួន ថ្ងៃព្រហស្បត្តិ៍០៩ កើត ខែបឋមាសាឍ ឆ្នាំច ត្រូវនឹង ថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៨ វេលាម៉ោង០៥:៤៥នាទីលើផ្លូវជាតិលេខ០១ ចន្លោះគីឡូម៉ែត្រលេខ ៥៩-៦០ ត្រង់ចំណុចភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ។

រថយន្តបង្កខាងលើ ជារបស់ក្រុមហ៊ុន Primium មានអាស័យដ្ឋាន ទួលពង្រ ក្រុងភ្នំពេញ មានទិសដៅពីស្វាយរៀងទៅភ្នំពេញ ។ បើកបរដោយឈ្មោះមាន វិសារភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិជើងក្ដី ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

រថយន្តម៉ាក ប៉ឺសូរ ព៌ណ ស ពាក់ស្លាកលេខ ភ្នំពេញ 3D 9104 ចំណែកម្ចាស់តូបឈ្មោះ វ៉ាន ច្រិប ភេទស្រី អាយុ៤៦ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរមានទីលំនៅភូមិឃុំកើតហេតុខាងលើ ។

បើតាមសមត្ថិកិច្ចបានប្រាប់ឲ្យដឹងថាករណីនេះបណ្ដាលមកពីរថយន្តបើកមកដល់កន្លែងកើតហេតុបានរលត់ម៉ាស៊ីនដែលជាហេតុបណ្ដាលឲ្យមានគ្រោះថ្នាក់កើតឡើងតែម្ដង ។ ចំពោះរថយន្តតំណាងរបស់ក្រុមហ៊ុនកំពង់តែរៀបចំធ្វើការស្ទូចចេញរួចយកទៅទុកនៅអធិការដ្ឋាននគរបាលស្រុក ហើយតំណាងក្រុមហ៊ុនធ្វើកាដំណោះស្រាយជាមួយម្ចាស់តូប ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post