header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោកស្ត្រីពោធិតី សាវត្តី ប្រធានគណបក្សធម្មោធិបតេយ្យបានហៅការអំពាវនាវមិនឲ្យពលរដ្ឋទៅបោះឆ្នោត «ដេកផ្ទះឈ្នះឯង» ជាអំពើល្ងង់ខ្លៅបំផុត។ ការលើកឡើងនេះបន្ទាប់ពីអតីតមេបក្សប្រឆាំងលោកសម រង្ស៊ីបានអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោតដោយនៅដេកផ្ទះឈ្នះនៅថ្ងៃបោះឆ្នោតទី២៩ខែកក្កដា ឆ្នាំ២០១៨ គឺជាកា រឈ្នះឯង។

មេបក្សជាស្ត្រីបាន អំពាវនាវឲ្យពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជើ បោះឆ្នោត អំញ្ជើ ញទៅបោះឆ្នោតទាំងអស់គ្នា ដោ យ កុំចាញ់បោកការឃោសនារបស់ អតីតប្រឆាំងថា ដេកផ្ទះឈ្នះឯង និងថា ការបោះឆ្នោតឆ្នាំ២០១៨ ៖ អន្តរជាតិ នឹងទទួលស្គាល់។នេះបើតាមការអះអាងរបស់លោកស្រី ពោធិតី សាវតី្ត ប្រធានគណបក្សធម្មាធិបតេយ្យ។

ការលើកឡើងនេះបន្ទាប់ពីអតីតប្រធានគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ី និងក្រុមប្រឆាំងមួយចំនួនដែលកំពុងនៅក្រៅប្រទេសបានធ្វើការអំពាវនាវកុំពលរដ្ឋទៅបោះឆ្នោត ដោយដាក់ពាក្យស្លោកថា«កុំទៅបោះឆ្នោត ដេកផ្ទះឈ្នះឯង»។

ផ្តល់បទសម្ភាសន៍តាមរយៈទូរស័ព្ទលោកស្រី ពោធិតី សាវត្តីដែលមានសញ្ជាតិហូឡង់បានបញ្ជាក់ថា« សូមបងប្អូនខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា កុំចាញ់បោកការឃោសនាថាដេ កផ្ទះឈ្នះ ឯង វា មិនដែរមាន ជាឃោសនាបោកប្រាស់»។

លោកស្រីបានក៏បានលើកឡើងថាខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោតចូលរួមបោះឆ្នោតដើម្បី រក្សាខ្លួនជាប្រជាពលរដ្ឋខ្មែរ ជៀសវាងការខាត់បង់ណាមួយដោយមិនបានទៅបោះឆ្នោត  ដែលអាចកើតមានបញ្ហាច្រើនសម្រាប់ខ្លួនផ្ទាល់។

លោកស្រីគូសបញ្ជាក់ថា« ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យជឿងអ្នកក្រៅប្រទេសច្រើនពេក ព្រោះថាខ្ញុំក៏ជាអ្នកក្រៅប្រទេរដែរ។ អ្នកថាដេកផ្ទះឈ្នះស្អាត គឺជារឿងល្ងង់ខ្លៅ។ ព្រោះថាយើងឈ្នះអ្នកណា? គឺឈ្នះយួនឈ្លានពានទឹកដីខ្មែរ  ឈ្នះគណបក្សកាន់អំណាច ដដែល យើងចង់ប្តូរ។ អុ្នកក្រៅប្រទេសបានតែថាទេ ព្រោះគាត់មាន ប្រទេសមួយសម្រាប់ខ្លួន ដេកស៊ី សម្រាប់កូនចៅគាត់ រស់នៅស្រួល។ មិនមែនដូចប្រជារាស្ត្រនៅ ក្នុងប្រទេសទេ គាត់ជួបបញ្ជាច្រើនណាស់។ ឧទារហណ៍៖ គាត់បានទៅបោះឆ្នោត សម្រាប់តែគាត់សុំ ការងារ គេធ្វើ គេពិនិត្យមើលគ្មានឈ្មោះបោះឆ្នោត គេថាមិនមែនជាពលរដ្ឋ ពេញសិទ្ធិទេ? អីញ្ចឹងគា ត់ដូចឈ្មោះរយៈពេល៥ ឆ្នាំ នេះជាឧទាហរណ៍តូចមួយទេ»។

  លោកស្រីបន្ថែមថាអ្នកដែលចូលបោះឆ្នោតទោះបីជាមិនបោះជូនគណបក្សរបស់លោកស្រីក៏បានដែរ ដើម្បីឲ្យគាត់ឆ្លងកាត់ព្រោះអាសន្ន ដែលអាចកើតឡើងចំពោះខ្លួន។

ជាមួយគ្នានោះដែរលោកស្រីក៏បានលើកឡើងគណបក្សរបស់លោកស្រីបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយសម្រាប់ការប្រកួតប្រជែងជាមួយគណបក្សដទៃក្នុងការបោះឆ្នោតនាពេលខាងមុខនេះដោយបានជ្រើសរើសយកគោនយោបាយចំនួន៨សំខាន់ប្រកួតប្រជែង ហើយក្នុងនោះមានគោលនយោបាយចំនួន២ គឺការផ្តល់ឧបត្ថម្ភដល់អ្នកអត់ការងារធ្វើ និង ប្រាក់កម្ចីសម្រាប់និស្សិតដោយមិនយកអត្រាការប្រាក់ រហូដល់បញ្ចប់ការសិក្សា និងផ្តល់  ដីលំនៅ ស្ថានដល់ប្រជាពលរដ្ឋដែលគ្មានដីលំនៅស្ថាន និងដីធ្វើស្រែចំការ ហើយកម្មករ ត្រូវមានប្រាក់បៀវត្តអប្បបរ ១លាន២សែនរៀលបានចាក់ដោតបេះដូងម្ចាស់ ធ្វើការបោះឆ្នោតជូន។

លោកស្រីបញ្ជាក់ថា«ខ្ញុំនៅមានសង្ឃឹមលើក គ.ជ.ប ថ្មី ព្រោះខ្ញុំឃើញថាម្ចាស់ជំនួយមានកូរ៉ ជប៉ុន គេបានតាមជាប់ ។ ដូច្នេះខ្ញុំមានសង្ឃឹមតែមិន១០០% ទេ គឺ៦០% យើងទទួលយកបាន»។

លោកស្រីក៏បានលើកឡើងថាគណបក្សរបស់លោកស្រីនឹងប្រកាសទទួលស្គាល់លទ្ធផល ដែលប្រកាសដោយគ.ជ.ប.  ហើយគណបក្សនយោបាយផ្សេងទៀតក៏ត្រូវតែទទួលស្គាល់ផងដែរព្រោះថាបើយើងចាញ់ត្រូវទទួលស្គាល់ខ្លួនចាញ់ ហើយយើងឈ្នះត្រូវទទួលឈ្នះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post