header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀង៖ ព្រោះតែនៅក្មេង ចិត្តច្រើន មិនគិតវែងឆ្ងាយ ធ្វើឲ្យយុវតីម្នាក់ សម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង ដោយចងក .ស្លាប់បាត់បងជីវិតទាំងវ័យក្មេង កាលវេលាម៉ោង ១៦ និង៣០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទ៏ ខេត្ត ស្វាយរៀង។

ជនរងគ្រោះមានឈ្មោះ ជុត ណារី ភេទស្រី អាយុ ១៧ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។

បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុយុវតីខាងលើតែងតែនិយាយប្រាប់គេប្រាប់ឯងថា ជាតិនេះមិនចងរស់ទេ ព្រោះកើតមកគ្មានម្តាយមើលថែរស់នៅដូចជាគ្មានន័យសោះ បន្ទាប់មកស្រាប់តែឮថាចងក. នឹងអាវកាប៊ូយដៃវែង លើដើមស្វាយចាន់ទី ខាងត្បូងផ្ទះចម្ងាយប្រហែល២៥០ម៉ែត្រស្លាប់ជីវិតតែម្តង ។ឮ

បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅផ្ទះរបស់ជនរងគ្រោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post