header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺ ៖ យ៉ាងហោចណាស់ មានមនុស្ស២នាក់ត្រូវបានគេឃើញទឹកគួចហូរទៅតាមខ្សែរទឹកជ្រោះធ្លាក់យាងខ្លាំង នៃតំបន់រមណីដ្ឋានទឹកជ្រោះជ្រាវ ដែលស្ថិតលើឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ខណៈកំពុងតែលេងទឹកជ្រោះជាមួយបងប្អូន មិត្តភក្កិ  នាល្ងាច នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ ខណៈមេឃកំពុងតែមានភ្លៀងខ្លាំងផង។

តាមសេចក្តីរាយកាណ៌មកថា ហេតុការណ៍គួរសង្វេគខ្លោចចិត្តមួយនេះ កើតឡើងដោយសារតែ ល្បឿនទឹកហូរកួចទាញខ្លាំងបណ្តាល​មនុស្ស២នាក់ ម្នាក់ដែលកំពុងលេងទឹក និងម្នាក់ទៀតគឺម្ចាស់កន្លែង (ម្ចាស់តូប) ដោយបានឃើញហេតុការណ៍នេះ ក៍ចុះទៅជួយ តែដោយអំណាចទឹកហូរកួចខ្លាំងពេក ធ្វើឱ្យរូបគេហូរតាមទឹកធ្លាក់មកក្រោមជាមួយគ្នា តាមតំណាក់ៗ ដោយមិនអាចជួយបានឡើយ ហើយត្រូវបានគេដឹងថា ក្នុងម្នាក់នោះ ជាមន្ត្រីពន្ធដា ជាអ្នកខេត្តកំពង់ឆ្នាំង។

តាមសេចក្តីរាយការណ៍ឱ្យដឹងថា បើតាមការរុករក រហូតដល់ព្រលប់ទើបរកឃើញ តែពួកគេស្លាប់បាត់ទៅហើយ ហេតុការណ៍បែបនេះកើតឡើងច្រើនករណីមកហើយ នៅទឹកជ្រោះជ្រាវ ដោយសារតែទីនោះផ្ទាំងថ្មនៅមានស្លែច្រើន ងាយនឹងរអិលតាមខ្សែរទឹកហូរផងដែរ ។

បច្ចុប្បន្ន សាកសពអ្នកទាំងពីរ ត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post