header ads

Sponsor

រិទ្ធី

កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ពលករខ្មែរ និងអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិដែលរស់នៅប្រទេសកូរ៉េខាងត្បូងនាំគ្នាធ្វើបាតុកម្មសុំឱ្យប្រទេសជប៉ុនដកខ្លួនថយពីការបោះឆ្នោតនៅកម្ពុជា កុំទទួលស្គាល់លទ្ធផលបោះឆ្នោត ទាមទារឲ្យដោះលែងលោក កឹម សុខា មិនទទួលស្គាល់លទ្ធផលបោះឆ្នោតនៅកម្ពុជា ក្នុងបាតុកម្មនេះដែរក៏មានវត្តមាន លោកស្រី មួរ សុខហួរ ថ្នាក់ដឹកនាំនៃចលនាសង្រ្គោះជាតិ និងលោក ញ៉យ ចំរើន។ លោក យឹម ស៊ីណន អ្នករៀបចំបាតុកម្មនេះបានឱ្យដឹងថា បាតុកម្មនេះមានការចូលរួមពីបងប្អូនខ្មែរជាង៥ពាន់នាក់។

លោក យឹម ស៊ីណន បានបញ្ជាក់ថាស្ថានទូតជប៉ុនប្រចាំនៅទីក្រុងសេអ៊ូលបានចាត់តំណាង២រូបដើម្បីទទួលញត្តិដែលមានស្នាមមេដៃ២ ៥០០នាក់។ លោក យឹម ស៊ីណន បានព្រមានដក់រដ្ឋាភិបាលនៃប្រទេសកម្ពុជាថា បើគ្មានការចរចាណាមួយដើម្បីអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតជាតិខាងមុខនោះទេ បាតុកម្មនៅប្រទេសកូរ៉េនឹងកើតមានទៀត ហើយអ្នកចូលរួមនឹងកើនឡើងទ្វេដង។

ចំណែកឯ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋកូរ៉េបានប្រាប់មកបណ្ដាញព័ត៌មានដែលស្និទ្ធិនឹងរដ្ឋាភិបាលថា ក្រុមបាតុករនៃអតីតគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូងមានប្រមាណតែពី ៨០០នាក់ ទៅ ១ ០០០នាក់ ស្មើនឹង ១.៥% តែប៉ុណ្ណោះ ក្នុងចំណោមពលរដ្ឋ និងបងប្អូនពលករខ្មែរ ប្រមាណជាង៦ម៉ឺននាក់។

លោក ឡុង ឌីម៉ង់ អះអាងថាពលរដ្ឋខ្មែរច្រើនលើសលប់ដែលកំពុងរស់នៅ ធ្វើការ និងសិក្ស នៅទីនោះ ពួកគាត់រក្សាភាពស្ងៀមស្ងាត់ ខិតខំរកលុយផ្ញើជូនក្រុមគ្រួសាររបស់ពួកគេ ដោយមិនខ្វាយខ្វល់ពីជនមួយក្តាប់តូច ដែលដឹកនាំចលនាខុសច្បាប់ ធ្វើឲ្យអាប់មុខកិត្តិយសជាតិ ខាតប្រយោជន៍ប្រជាជន ។ ម្យ៉ាងទៀត ពួកបាតុករ ធ្វើឡើងដោយភាពញុះញ៉ុង ជេរប្រមាថ ចោទប្រកាន់រាជរដ្ឋាភិបាល ដោយគ្មានភស្តុតាងក្នុងចេតនាផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់។

លើសពីនេះទៅទៀត ឯកអគ្គរាជទូតរូបនេះ​ បានចាត់ទុកថានេះគឺជាបរាជ័យដ៏អាម៉ាសរបស់ថ្នាក់ដឹកនាំ ចលនាសង្រ្គោះជាតិនៅកូរ៉េ និងជាពិសេស លោកស្រី មួរ សុខហួរ និងលោក ញ៉យ ចំរើន ដែលខំស្កាត់ពីអាមេរិកមកដល់កូរ៉េ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post