header ads

Sponsor

ពិសី

ភ្នំពេញៈ រហូតមកទល់ពេលនេះ សព ឌីជេ អាលីយ៉ា បានតម្កល់ធ្វើពិធីបុណ្យតែ១ថ្ងៃនេះទេដោយត្រូវធ្វើពិធីបូជារំលាយសពនៅម៉ោង៣និង៣០នាទីរសៀលនេះ នៅវត្តទួលអង្គលោក រាជធានីភ្នំពេញ។

មានតារាសិល្បៈមួយចំនួនបានមកកាន់ទីវត្តទួល ដោយទឹកមុខស្រពោនអាឡោះអាល័យឌីជេអាលីយ៉ា ដែលបាន​ចែកឋានទាំងនៅក្មេងស្តាយទេពកោសល្យ ព្រោះតែជំងឺធ្ងន់មិនអាចសង្រ្គោះបាន។

វត្តមានពិធីបុណ្យចូលរួមខ្នះខ្នែងទាំងអស់គ្នា ដូចជាអ្នកនាង ចន ច័ន្ទលក្ខិណា កញ្ញា ឌួង ហ្សូរីដា លោក ខេម លោក អ៊ឹម ជីវ៉ា លោក ងិន ម៉ារីយា លោក មាស សុខរតនៈ លោក សុខ សំណាង ពិធីករទទក លោក គន់ រៀមរតនៈ លោក ម៉ាដូណា កញ្ញា ស៊ូ ដាណេ។

តាមគម្រោងពិធីបុណ្យ៧ថ្ងៃអាចនឹងធ្វើឡើងនៅវត្តនាគវ័ន រាជធានីភ្នំពេញ តែគ្រាន់ជាគម្រោងនៅមិនទាន់សុំការអនុញ្ញាតពីព្រះសង្ឃនៅវត្តខាងលើនៅឡើយ។ ដោយអ្នកសិល្បៈចង់រៀបចំធ្វើនៅវត្តនាគវ័ន្តច្រើនជាង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post