header ads

Sponsor

រិទ្ធី

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ នេះ កញ្ញា ធី សុវណ្ណថា សម្រេចប្តឹង លោក​ ខិញ​ តៃវ៉េង​ ម្ចាស់អាជីវកម្មទឹកឃុំត្រើយស្លា។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ កញ្ញា ធី សុវណ្ណថា បានសរសេរថា៖ សារឆ្លើយតប​ លោក​ ខិញ​ តៃវ៉េង​ ម្ចាស់អាជីវកម្មទឹកឃុំត្រើយស្លា។

កញ្ញាបញ្ជាក់ថា៖ ខ្ញុំបានឃើញ​ការឆ្លើយពីលោក “មិនព្រមចុះថ្លៃទឹក” ហើយនាងខ្ញុំមានភស្តុតាង​៣​ បញ្ជាក់ថា​
លោកចេញវិក័យបត្រ​ និងជំរិតទារប្រាក់ខុសច្បាប់ពីប្រជាជនឃុំត្រើយស្លា​រយៈពេល១០ឆ្នាំ​ហើយ ប្រហែលទឹកប្រាក់ជិត​ ១០ម៉ឺនដុល្លា​។ កញ្ញា ធី សុវណ្ណថា អះអាងថា៖ លោក ខិញ​ តៃវ៉េង​ ទារប្រាក់លើស​កំណត់​ក្រសួង​ (លេខ​ ៣៣១)។

អតីតសកម្មជនអតីតបក្ស​ CNRP បានបង្ហាញភស្តុតាងថា៖​ ថ្លៃតបណ្តាញ​ចូលផ្ទះ​ (លើស​ ៣០០០០៛/១ផ្ទះ) តែក្រសួងកំណត់ឲ្យ​ ១៤០០០០៛​ លោកយក​ ១៧០០០០៛​ ថ្លៃសេវាករណីមិនប្រើ(គ្មាន) លោកយក​ ១៧០០៛ ០-៣/ម៣​ (ថ្លៃដើម​)​ លោកយកស្មើ​ ១៧០០៛​/ម៣ លោកបានទារសេវាខុសច្បាប់ច្រើនទៀតពីប្រជាជន​ បើមិនបង់​ប្រាក់ ឲ្យលោក លោកគំរាមផ្តាច់ទឹក។

ចុងក្រោងកញ្ញាសម្រេច ប្តឹងលោក ​ខិញ​ តៃវ៉េង​  ទៅសាលាដំបូង ខេត្តកណ្តាល​និងអង្គភាពប្រឆាំងអំពើពុករលួយ លើសពីនេះទៅទៀត កញ្ញាសម្រេច​វិនិយោគប្រាក់​ ២០ម៉ឺនដុល្លារ ដើម្បីបើកអាជីវកម្មទឹកស្អាតឃុំត្រើយស្លា​ បន្តពីលោក ខិញ​ តៃវ៉េង​ ដែលលោកផុតកុងត្រា​ ថ្ងៃទី២២​ តុលា​ ២០១៨។

កញ្ញា សុវណ្ណថាប្រាប់ថាឱកាសជូនលោក​ ខិញ​ តៃវ៉េង​ រួចហើយ តែគាត់មិនទទួល បើលោកជាប់គុក​ សូមលោក​កុំបន្ទោសកញ្ញា។​

សូមរំលឹកថា កាលពីម្សិលមិញ កញ្ញា ធី សុវណ្ណថា បានផ្ញើសារទៅ លោក ខិញ តៃវ៉េង ម្ចាស់អាជីកម្មទឹកស្អាត ឃុំត្រើយស្លា ដែលបានចេញវិក្កយបត្រថ្លៃទឹកខុសច្បាប់លើសកំណត់ និងបានរំលោភប្រកាសក្រសួង
ឧស្សាហកម្ម និងសិប្បកម្ម លេខ: ៣៣១ MIH / ២០១៥ លេខ: ១៤៦ MIH / ២០១៧។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post