header ads

Sponsor

ពិសី

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបានសន្តិសុខ យាមនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ ចាប់ប្រគល់ទៅឲ្យសមត្ថកិច្ចមូលដ្ឋានបន្ទាប់ពីជនសង្ស័យខាងលើធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់អ្នកជំងឺនៅក្នុងមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចខាងក្នុងមន្ទីរពេទ្យព្រះកុសុមៈ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

ជនសង្ស័យមានឈ្មោះ នាម សំរឹទ្ធិ អាយុ២៧ឆ្នាំ មុខរបរនិងកន្លែងស្នាក់នៅមិនពិតប្រាកដ។ វត្ថុតាងដកហូតមាន ទូរស័ព្ទសាំសុងមួយគ្រឿង អាយផែតមួយគ្រឿង កាបូបលុយមួយនិងលុយមួយចំនួនទៀត។

ក្រោយពេលកើតហេតុជនសង្ស័យខាងលើត្រូវបានសន្តិសុខពេទ្យព្រះកុសុម: ប្រគល់ទៅឲ្យសមត្ថកិច្ចមូលដ្ឋាននាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទីដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post