header ads

Sponsor

ពិសី

ភ្នំពេញៈ ស្ពានអាកាសមិត្តភាពកម្ពុជា_ចិន សែនសុខ ហៅស្ពានអាកាសស្តុបផ្សារដីហុយ ដែលមានទីតាំងនៅក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែន សុខនឹងបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី០២កក្កដា នេះក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។

ពាក់ព័ន្ធនឹងកម្មវិធីសម្ពោធស្ពានអាកាសមិត្តភាពកម្ពុជា_ចិនសែន សុខនេះ ដើម្បីអោយទីតាំងប្រារព្វពិធីរក្សាបាននូវសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈ ពិសេសបញ្ជៀសបាននូវ ការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ បានសេចក្ដីជូនដំណឹងសម្រេចបិទការធ្វើចរាចរណ៍ចេញ ចូលរាជធានី តាមបណ្តោយផ្លូវសហព័ន្ធរុស្សីនិងឆ្លងកាត់ ស្ពានអាកាសមិត្តភាពកម្ពុជា_ចិនសែន សុខ ជាបណ្តោះអាសន្ន ដោយចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់ ទី២ កក្កដា២០១៨ ពោលគឺ រថយន្តដែលឆ្លងគោលដៅនេះ  ត្រូវពង្វាងទៅធ្វើចរាចរណ៍នៅផ្លូវផ្សេងវិញ។

ទី១ ចំពោះរថយន្តទេសចរណ៍មកពីទិសខាងលិច តាមបណ្តោយមហាវិថីសហព័ន្ធរុស្សីពីព្រលានយន្តហោះចូលរាជធានី ត្រូវធ្វើដំណើរតាមផ្លូវលេខ២០០៤បត់ស្តាំទៅទិសខាងត្បូងឬផ្លូវ២០១១ បត់ឆ្វេងទៅទិសខាងជើងឬបត់ស្តាំទៅទិសខាងត្បូង តាមផ្លូវបេតុងឆ្ពោះទៅវត្តអង្គតាមិញ។

ទី២ ចំពោះរថយន្តទេសចរណ៍ តាមតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ទិសដៅចេញ ក្រៅរាជធានីត្រូវធ្វើដំណើរតាមផ្លូវពង្វាងបត់ឆ្វេងក្រោមស្ពានអាកាស ចូលផ្លូវណ័រប្រ៊ីត ឬបត់ស្តាំត្រង់ចំណុចក្រោមស្ពានអាកាសទៅមហាវិថីហាណូយ។

ទី៣ ចំពោះរថយន្តទេសចរណ៍ ពីទិសខាងជើង ទៅទិសខាងត្បូងនិងពីទិសខាងត្បូងទៅទិសខាងជើងតាមបណ្តោយផ្លូវហាណូយនិងផ្លូវលេខ១០១៩(ណ័រប្រ៊ីត)ត្រង់ចំណុចក្រោមស្ពាននេះ អនុញ្ញាតអោយធ្វើចរាចរធម្មតា។

គួរបញ្ជាក់ថា ការដ្ឋានរស្ថាបនាស្ពានអាកាស ស្តុបផ្សារដីហុយ មានបណ្តោយ៩០៥ម៉ែត្រ ទទឹង១៦.៥ម៉ែត្រ ស្ថិតនៅប្រសព្វរវាងមហាវិថីសហព័ន្ធ រុស្ស៊ី និងផ្លូវហាណូយ (១០១៩) ដែលជាគម្រោង ហិរញ្ញប្ប ទាន របស់សាធារណរដ្ឋប្រជាមានិតចិននិងទទួលបានសិទ្ធិសាងសង់ ដោយ ក្រុមហ៊ុន សៀងហៃ ហើយត្រួតពិនិត្យបច្ចេកទេសដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៥កន្លែងហើយ គឺ ស្ពានអា កាស ក្បាលថ្នល់ នៅអតីតរង្វង់មូលក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ថិតនៅ ស្តុប ពេទ្យលោកសង្ឃ ស្ពានអាកាស៥មករា ស្ថិតនៅស្ដុបតិចណូ និងស្ពានអាកាស ស្តុបផ្សារដីហុយនេះឯង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post