header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរស២នាក់ បាននាំគ្នាចូលច្រៀងក្នុងខារ៉ាអូខេ យីហោ “មូន KTV” និងផឹកស្រាបៀរអង្គរ អស់ចំនួន១កេស មានទាំងម្ហូបទៀត ខណៈស្រវឹងក៏បបួលនារីដៃគូអង្គុយជាមួយទៅខាងក្រៅ តែដោយសារនាងមិនព្រមក៏ឲ្យគិតលុយអស់ចំនួន៦១ដុល្លារ ទើបនាំគ្នាឆោឡោផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅហាងខាងរ៉ាអូខេយីហោ “មូន KTV” នៅលើកំណាត់ផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស២នាក់ ជិះម៉ូតូមួយគ្រឿង ឌុបគ្នាមកចូលច្រៀងនៅក្នុងហាងខារ៉ាអូខេខាងលើ ដោយហៅបៀរអង្គរចំនួន១កេស តម្លៃ៣០ដុល្លារ និងម្ហូបកង្កែបបំពងមួយចាន តម្លៃ១២ដុល្លារ ផ្លែឈើមួយចានតម្លៃ៧ដុល្លារ ថែមទាំងកូកាកូឡា និងបាកាស់ចំនួន៤កំប៉ុងទៀត តម្លៃ១២ដុល្លារ។ លុះពេលផឹកស្រវឹង ពួកគេក៏បបួលនារីអង្គុយកំដរនោះទៅដេក តែនាងមិនព្រមធ្វើឲ្យបុរសនោះ ខឹង ហៅបុគ្គលិកមកគិតលុយចេញវិញ តែពេលគិតលុយអស់សរុបចំនួន៦១ដុល្លារ គិតថា ថ្លៃពេក ក៏នាំគ្នាឆោឡោឡើង ហៅសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗតែម្តង។

ក្រោយមក សមត្ថកិច្ចបានចុះមកដល់ និងធ្វើការសម្របស្រួលគ្នា ដោយម្ចាស់ហាងគិតតែ៤០ដុល្លារ ពីបុរសទាំង២នាក់នោះ ទើបព្រមព្រៀងគ្នាបញ្ចប់រឿងតែម្តង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post