header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅ​គ្លីនិក​សេតេ និងអ្នកម្នាង កំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ខណៈអ្នករងរបួសចំនួន៥នាក់ទៀត កំពុងទទួលការសង្គ្រោះនៅមន្ទីរពេទ្យផ្សេងៗ បន្ទាប់ពីព្រះអង្គបានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តតាក់ស៊ី បើកបុកព្រះទីនាំងរបស់ព្រះអង្គក្នុងពេលស្ដេចយាងទៅជួបសួរសុខទុក្ខប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ នាវេលាម៉ោង៨ និង៥០នាទីព្រឹក ថ្ងៃ​អាទិត្យ​ ៥កើត ​​ខែ​បឋមាសាធ​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស​២៥៦២​ ត្រូវនឹង​ថ្ងៃ​ទី​១៧​ ខែ​មិថុនា​​​ ឆ្នាំ​២០១៨នេះ នៅលើកំណាត់ផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​២០០-២០១​ ស្ថិតនៅ​ក្នុង​ភូមិ​អូរតាសេក ឃុំ​អូរឧកញ៉្ញាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ។

ជាមួយនឹងករណីនេះដែរ លោក វិល្លាម ប្រធានបក្សខ្មែរក្រោក ចេញសារភ្លាមៗផងដែរ ដោយលើកឡើងថា ៖

ក្បួនរថយន្តសម្ដេចក្រុមព្រះ ជួបគ្រោះថ្នាក់ចរាចរណ៍មុននេះបន្តិច ដោយរថយន្ត Highlander មួយគ្រឿងបេីកបុកចូលក្បួនករណីគ្រោះថ្នាក់ចរាចរណ៍នេះកេីតនៅស្រុកព្រៃនប់ខេត្តព្រះសីហនុ !!

ទាក់ទិននិងបញ្ហានេះខ្ញុំសូមសម្ដែងការសោកស្ដាយជាពិសេស ក្នុងអំឡុងពេលជិតបោះឆ្នោតមកដល់នេះសូមបណ្ដារអ្នកនយោបាយនិងប្រមុខគណបក្សនយោបាយទាំងអស់រក្សាសុវត្តិភាពផ្ទាល់ខ្លួនជៀសវាង មានអ្នកបង្ករអោយសង្គមមានចលាចល ជាពិសេសប្រទេសជិតខាងដែ់លចង់បង្កេីតអោយមានចលាចលនៅកម្ពុជា ។

ខ្ញុំទាមទារ និងអំពាវនាវអោយអាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវរឿងនេះបន្ទាន់ដេីម្បីធានាអោយបាននូវសុវត្តិភាពអ្នកនយោបាយមុនពេលបោះឆ្នោតមកដល់ ។

ភ្នំពេញ .ថ្ងៃអាទិត្យ ខែមិថុនា ឆ្នាំ២០១៨

ប្រធានគណបក្សខ្មែរក្រោក

មកដល់ម៉ោងជាង១១៖០០នាទី ព្រឹកអាទិត្យនេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានធូរស្បើយបន្តិចហើយ ខណៈអ្នកម្នាក់ នៅមានសភាពធ្ងន់ធ្ងរនៅឡើយ។ ហើយនៅវេលាម៉ោង២៖០០រសៀលថ្ងៃនេះ សម្តេចក្រុមព្រះ និងអ្នកម្នាង នឹងត្រូវយាងតាមឧទ្ធម្ភាចក្រ ពីខេត្តព្រះសីហនុ មករាជធានីភ្នំពេញ ដើម្បីឱ្យគ្រូពេទ្យអ្នកជំនាញឆ្លុះមើលឱ្យច្បាស់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post