header ads

Sponsor

រិទ្ធី

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នេះ អ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិជាច្រើនរយនាក់កំពុងតែធ្វើបាតុកម្មនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ យោងតាមអ្នករៀបចំកម្មវិធីបានប្រាប់ឱ្យដឹងថាពីគោលបំណងនៃបាតុកម្មនេះថា៖ទាមទារឱ្យជប៉ុនបញ្ឈប់ជាបន្ទាន់នូវការឧបត្ថម្ភដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប និងអំពាវនាវឱ្យជប៉ុនប្រកាសជាផ្លូវការមិនគាំទ្រការបោះឆ្នោតនិងលទ្ធផលបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។  ក្បូនបាតុកម្មនេះនឹងហែរញត្តិទៅឱ្យក្រសួងការបរទេសនៃប្រទេសជប៉ុន។

តាមកាលវិភាគនៃបាតុកម្មនេះ គឺម៉ោង ៩ ដល់ម៉ោង ១១ អ្នកចូលរួមអញ្ជើញមកពីបណ្តាខេត្តនានា ម៉ោង ១១ ដល់ម៉ោង ១៣ កម្មវិធីជជែកពិភាក្សា និង ការណែនាំអំពីការហែក្បួនបាតុកម្ម ម៉ោង ១៣ ដល់ម៉ោង ១៤ កម្មវិធីដង្ហែក្បួនបាតុកម្ម។

នៅជាវិដេអូនៃបាតុកម្ម ដែលកំពុងតែធ្វើនៅទីក្រុងតូក្យូ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post