header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវជនជានិស្សិតម្នាក់ គិតខ្លី បានធ្វើអត្តឃាត ក្នុងបន្ទប់ជាន់ទី១ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះត្រួតពិនិត្យកាលពីម៉ោងជាង៥ព្រឹក ថ្ងៃអង្គា ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ចំណុចផ្ទះលេខ 16AEo + E1 តាមបណ្ដោយផ្លូវលេខ៣៨៤ ក្រុម៤១ សង្កាត់ទួលស្វាយព្រៃ១។

សពឈ្មោះ តាត ច័ន្ទមិនា អាយុ២៧ឆ្នាំ ជានិស្សិត ស្នាក់នៅផ្ទះលេខ 16AEo + E1 តាមបណ្ដោយផ្លូវលេខ៣៨៤ ក្រុម៤១ ភូមិ៥ សង្កាត់ទួលស្វាយព្រៃ១។ មានស្រុកកំណើត នៅស្រុកអង្គជ័យ ខេត្តកំពត។

ប្រភពព័ត៌មានពីឪពុករបស់ជនរងគ្រោះឈ្មោះ តាត សាមូល អាយុ៦៣ឆ្នាំ បានប្រាប់អោយដឹងថានៅថ្ងៃកើតហេតុវេលាម៉ោង ប្រហែល៥ល្ងាច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ កូនប្រុសរបស់គាត់ទើបតែត្រឡប់មកពីស្រុកវិញ មកផ្ទះជាធម្មតា និង បានចូលបន្ទប់ដេករហូតដល់ម៉ោង១០យប់ថ្ងៃដដែល កូនរបស់គាត់ក៏បានដើចេញមកក្រៅ ជក់បារីរហូតដល់ម៉ោង ១០និង៣០នាទី ទើបត្រឡប់ចូលបន្ទប់វិញ និង បានដេករហូតដល់ម៉ោង ៤និង៣០នាទី ទៀបភ្លឺ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ក៏បានក្រោកពីដំណេកដើម្បីទៅហាត់ប្រាណ ក៏ដើចូលទៅមើលកូន ទើបឃើញកូនរបស់ខ្លួនអត្តឃាតទៅហើយ ក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង។

បើតាមសម្តីលោក ពៅ ពិដោរ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ១ បានអោយដឹងថា ក្រោយពីទទួលដំណឹងថាមានករណីអត្តឃាត ក៏បានចុះមកកន្លែងកើតហេតុដើម្បីត្រួតពិនិត្យសព។

លោកនាយប៉ុស្តិ៍បានបន្តទៀតថា ក្រោយពីស្តាបការៀបរាប់ ឪពុករបស់សពបានអោយដឹងថាកូនប្រុសរបស់ខ្លួនធ្លាប់ប្រើប្រាស់ គ្រឿងញៀន កន្លងមកនេះ។

ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ១ បានទំនាក់ទំនង ការិយាល័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យ និង សន្និដ្ឋានថាករណីខាងលើនេះសង្ស័យជាករណីធ្វើអត្តឃាត ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post