header ads

Sponsor

ពិសី

ភ្នំពេញៈ តាមការណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់បញ្ជូនបេសកកម្មពិសេសមួយ ទៅកាន់សហភាពអឺរ៉ុប ពីថ្ងៃទី១៨ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ដឹកនាំដោយលោក សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ថា “ក្នុងគោលបំណងបញ្ចុះបញ្ចូល និងទប់ស្កាត់វិធានការដកប្រព័ន្ធអនុគ្រោះពន្ធ គ្រប់មុខទំនិញលើកលែងគ្រឿងសព្វាវុធ” (Everything But Arms-EBAs) ពីប្រទេសកម្ពុជា។ ការចាត់បញ្ជូនបេសកកម្មពិសេសនេះ ទទួលបានការស្វាគមន៍ពីសហភាពអឺរ៉ុប” ។

បេសកកម្មនេះ មានគោលបំណងផ្តល់នូវការបំភ្លឺជូនមន្រ្តីជាន់ខ្ពស់សំខាន់ៗ របស់គណៈកម្មការអឺរ៉ុប ប្រធានគណៈកម្មាធិការកិច្ចការបរទេស របស់សភាអឺរ៉ុប និងឥស្សរជនសំខាន់ៗផ្សេងទៀត។ ទន្ទឹមនឹងនេះ កម្ពុជា ចង់បង្ហាញតាមរយៈការបញ្ជូនបេសកកម្មនេះ នូវសុឆន្ទៈរបស់យើងចង់មានការសន្ទនាត្រង់ទៅត្រង់មក ពីព្រោះយើងចាត់ទុកសហភាពអឺរ៉ុប គឺជាដៃគូដ៏សំខាន់ដែលមានកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំជាមួយកម្ពុជា ។

ដែលជាមូលដ្ឋានរបស់បេសកកម្មនេះ មាននៅក្នុងឯកសារជូនភ្ជាប់ជាមួយ ជាភាសាអង់គ្លេសនិងបារាំង ដែលត្រូវបានប្រគល់ជូនឥស្សរជនក្នុងរាល់ជំនួបរបស់បេសកកម្ម។ ឯកសារជាភាសាខ្មែរ នឹងចែកជូនក្នុងពេលឆាប់ៗនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post