header ads

Sponsor

ពិសី

ក្រចេះ៖ កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញនេះ ប្រជាពលរដ្ឋប្រទះឃើញ  សត្វផ្សោត១ក្បាល ដែលមានទម្ងន់ជិត១០០គីឡូក្រាម បានស្លាប់ ដោយសារជាប់មង នៅខាងលើអន្លង់កាំពីប្រហែល ប្រមាណ ១០០ម៉ែត្រ ដែលស្ថិតនៅភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

បើតាម លោក ម៉ក ពន្លក នាយរងខណ្ឌជលផល និងជាប្រធានឆ្មាំទន្លេ បានឲ្យដឹងថា សត្វផ្សោត១ក្បាល ដែលត្រូវបានងាប់នោះ គឺបណ្ដាលមកពីជាប់មង ហើយវាជាប្រភេទសត្វផ្សោតឈ្មោល មានទម្ងន់ ៩២គីឡូក្រាម មានប្រវែង១,៩៤ម៉ែត្រ។

ក្រោយពីមានការរាយការណ៍ ក្រុមឆ្មាំទន្លេ បានយកមករក្សាទុក នៅស្នាក់ការអង្គការ wwf ។

លោកបន្តថាសត្វផ្សោតក្នុងរយៈពេលពី១០ទៅ១៥នាទី ត្រូវងើបដកដង្ហើមម្ដង តែត្រូវជាប់មងហើយ ងើបដកដង្ហើមមិនរួច ទើបបណ្តាលឲ្យងាប់តែម្តង ដូច្នេះមងគឺជាវុធប្រល័យផ្សោត ។

នាពេលកន្លងមកលោកតែងតែដឹកនាំ ចុះបង្ក្រាបយកម៉ងទៅដុតចោល តែត្រូវពលរដ្ឋលើកឡើងថា ខាងជំនាញតែងតែរឹបអូសរបស់ពួកគាត់ដុតចោល ទោះបីជាពួកគាត់ដាក់មងលក្ខណៈគ្រួសារក៏ដោយ ហើយពួកគាត់តែងតែខឹងនឹងមន្រ្តីជំនាញ តែយ៉ាងណាសង្ឃឹមពលរដ្ឋនឹងយល់ ហើយ ជាមួយគ្នានេះ លោកសូមអំពាវនាវដល់ពលរដ្ឋ កុំឲ្យប្រើឧបករណ៍នេសាទដូចជា មង និងឧបករណ៍ឆក់ត្រី ក្នុងតំបន់ហាមឃាត់ផងដែរ។ លោកក៏បានណែនាំ ពលរដ្ឋទាំងអស់ ជួយថែរក្សាផ្សោត ព្រោះសត្វផ្សោត គឺជាប្រភេទសត្វកម្រ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post